នោះក៏ចាត់កំឡោះ១០នាក់ឲ្យទៅ ដោយបង្គាប់ថា ចូរឡើងទៅឯណាបាលនៅត្រង់កើមែល ហើយជំរាបសួរគាត់ដោយនូវឈ្មោះយើង
នោះក៏ចាត់យុវជនដប់នាក់ឲ្យទៅ ដោយបង្គាប់ថា៖ «ចូរឡើងទៅជួបណាបាលនៅត្រង់កើមែល ហើយជម្រាបសួរគាត់ ដោយនូវឈ្មោះយើង
លោកដាវីឌចាត់យុវជនដប់នាក់ឲ្យទៅជួបលោកណាបាល ទាំងប្រាប់ថា៖ «ចូរនាំគ្នាទៅផ្ទះលោកណាបាលនៅភូមិកើមែល ហើយសួរសុខទុក្ខលោកឲ្យខ្ញុំផង។ ត្រូវជម្រាបលោកថា
ទតចាត់យុវជនដប់នាក់ ឲ្យទៅជួបលោកណាបាលទាំងប្រាប់ថា៖ «ចូរនាំគ្នាទៅផ្ទះលោកណាបាលនៅភូមិកើមែល ហើយសួរសុខទុក្ខគាត់ឲ្យខ្ញុំផង។ ត្រូវជម្រាបគាត់ថា
តែអ្នកនោះឆ្លើយថា ចូរឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ កុំឲ្យខ្លាចឡើយ គឺព្រះនៃអ្នករាល់គ្នា ជាព្រះនៃឪពុកអ្នករាល់គ្នា ទ្រង់បានប្រទានទ្រព្យមកក្នុងបាវរបស់អ្នករាល់គ្នាទេ ឯប្រាក់របស់អ្នករាល់គ្នា គឺខ្ញុំបានទទួលហើយ រួចអ្នកនោះនាំស៊ីម្មានចេញមកឯគេ
ព្រះវិញ្ញាណក៏មកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួក៣០នាក់ ហើយលោកទូលថា ឱដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ផងលោក ឱកូនអ៊ីសាយអើយ យើងខ្ញុំកាន់ខាងលោកហើយ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខចំរើន ព្រមទាំងពួកអ្នកដែលជួយខាងលោកផង ដ្បិតព្រះនៃលោកទ្រង់ជួយដល់លោក ដូច្នេះ ដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។
ហើយនាំយកទឹកដោះខះ១០ផែននេះ ទៅជូនដល់មេទ័ពរបស់វាទៅ រួចចូរមើលដែលបងឯងសុខសប្បាយ ឬយ៉ាងណា ហើយនាំយករបស់អ្វី១ ជាគ្រឿងសំគាល់ពីវា មកវិញ
ដាវីឌក៏ប្រគល់អីវ៉ាន់ទុកនឹងអ្នកដែលរក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជំរាបសួរដល់ពួកបង
ឯដាវីឌនៅទីរហោស្ថាន ក៏ឮថាណាបាលកំពុងតែកាត់រោមចៀម
ត្រូវឲ្យនិយាយដូច្នេះថា ជំរាបសួរលោក សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខ ព្រមទាំងពួកគ្រួលោក នឹងរបស់ទ្រព្យលោកទាំងអស់ផង