ដូច្នេះដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធខ្លួនទាំង២ ទៅជាមួយផងគឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល នឹងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល
១ សាំយូអែល 25:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីកែលក៏ប្រញាប់ប្រញាល់ឡើងជិះលាទៅ មានទាំងស្រីបំរើ៥នាក់តាមទៅដែរ នាងក៏តាមពួកអ្នកបំរើរបស់ដាវីឌ ទៅធ្វើជាប្រពន្ធលោកទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ប៊ីកែលប្រញាប់ប្រញាល់ឡើងជិះលាចេញទៅ មានទាំងស្រីបម្រើប្រាំនាក់ទៅជាមួយដែរ នាងទៅតាមពួកអ្នកបម្រើរបស់ដាវីឌ ទៅធ្វើជាប្រពន្ធរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងប្រញាប់ប្រញាល់ក្រោកឡើង ជិះលាចេញទៅ ដោយមានក្មេងបម្រើស្រីប្រាំនាក់ទៅជាមួយ។ នាងទៅតាមពួកអ្នកនាំសាររបស់លោកដាវីឌ រួចធ្វើជាភរិយាលោក។ អាល់គីតាប នាងប្រញាប់ប្រញាល់ក្រោកឡើង ជិះលាចេញទៅដោយមានក្មេងបម្រើស្រីប្រាំនាក់ទៅជាមួយ។ នាងទៅតាមពួកអ្នកនាំសាររបស់ទត រួចធ្វើជាភរិយារបស់ទត។ |
ដូច្នេះដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធខ្លួនទាំង២ ទៅជាមួយផងគឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល នឹងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល
រីឯនៅក្រុងហេប្រុន ដាវីឌបង្កើតបានបុត្រាខ្លះ បុត្រច្បងរបស់ទ្រង់ គឺអាំណូន ដែលកើតនឹងនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល
បុត្របន្ទាប់ គឺគីលាប ដែលកើតនឹងនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី
ក៏អាស្រ័យនៅក្នុងក្រុងកាថ ជាស្រុករបស់អ័គីសនោះ ព្រមទាំងពួកលោកទាំងប៉ុន្មាន ដែលគ្រប់គ្នាមានពួកគ្រួរបស់ខ្លួននៅជាមួយផង ឯដាវីឌ លោកបាននាំប្រពន្ធទាំង២មកដែរ គឺនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល នឹងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាលផង
ឯប្រពន្ធដាវីឌទាំង២ គឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល នឹងអ័ប៊ីកែល ជាប្រពន្ធរបស់ខ្មោចណាបាលដែលជាអ្នកស្រុកកើមែល នោះគេក៏បាននាំទៅជាឈ្លើយដែរ