គាត់ប្រគល់សត្វទាំងនោះ ទៅក្នុងដៃនៃពួកបំរើគាត់ដោយហ្វូងៗ ហើយប្រាប់ពួកបាវនោះថា ចូរឆ្លងទៅមុនអញ ដើរឲ្យដាច់ពីគ្នាដោយពួកៗ
១ សាំយូអែល 25:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏ប្រាប់ដល់ពួកបំរើរបស់នាងថា ចូរចេញទៅមុនអញចុះ អញនឹងទៅតាមក្រោយ តែនាងមិនបានប្រាប់ដល់ណាបាល ជាប្ដីនាងឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏ប្រាប់ដល់ពួកបម្រើរបស់នាងថា៖ «ចូរចេញទៅមុនខ្ញុំចុះ ខ្ញុំនឹងទៅតាមក្រោយ» តែនាងមិនបានប្រាប់ដល់ណាបាលជាប្តីនាងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាលជាប្ដីឲ្យដឹងទេ។ អាល់គីតាប រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាល ជាប្ដីឲ្យដឹងទេ។ |
គាត់ប្រគល់សត្វទាំងនោះ ទៅក្នុងដៃនៃពួកបំរើគាត់ដោយហ្វូងៗ ហើយប្រាប់ពួកបាវនោះថា ចូរឆ្លងទៅមុនអញ ដើរឲ្យដាច់ពីគ្នាដោយពួកៗ
គាត់បង្គាប់អ្នកទី២ដូច្នោះដែរ ព្រមទាំងអ្នកទី៣ នឹងពួកអ្នកដែលដើរតាមហ្វូងសត្វទាំងអស់ផងថា កាលណាឃើញអេសាវ នោះចូរជំរាបតាមពាក្យនេះដូចគ្នា
គឺត្រូវជំរាបលោកថា មើល យ៉ាកុបជាអ្នកបំរើលោកក៏មកតាមក្រោយយើងខ្ញុំដែរ នេះដ្បិតគាត់គិតថា អញនឹងរំងាប់ចិត្តបង ដោយជំនូនដែលទៅមុខអញ រួចអញនឹងឃើញមុខបង នោះប្រហែលជានឹងទទួលអញដោយស្រួលហើយ
ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុនគាត់ តែឯខ្លួនគាត់ បានដេកនៅក្នុងទីសំណាក់នោះ១យប់សិន
នាងថែមើលអស់ទាំងផ្លូវរបស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារដោយសេចក្ដីកំជិលឡើយ
ថ្ងៃ១យ៉ូណាថាន ជាបុត្រាសូល ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ តែលោកមិនបានទូលដល់បិតាឲ្យជ្រាបទេ
កាលនាងកំពុងតែជិះលាចុះតាមផ្លូវច្រកភ្នំទៅ នោះគាប់ចួនជាដាវីឌ នឹងពួកលោកក៏ចុះដំរង់មកខាងមុខនាង ហើយនាងក៏ទៅជួបនឹងគេ
រីឯអ័ប៊ីកែល នាងក៏វិលទៅឯណាបាល ជាប្ដីវិញ ឃើញគាត់កំពុងតែលៀងលោមភ្ញៀវនៅក្នុងផ្ទះ ដូចជាការលៀងលោមនៃស្តេច ឯណាបាលក៏មានចិត្តសប្បាយឡើង ដោយព្រោះស្រវឹងជាខ្លាំង ដូច្នេះនាងមិនបានប្រាប់អ្វីដល់គាត់ឡើយ ទោះតិចឬច្រើនក្តី រហូតដល់ព្រឹកឡើង