ពួកអ្នកដែលដើរតាមទីនោះ ក៏ជេរទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា អើ ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃ
១ សាំយូអែល 25:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពួកកំឡោះម្នាក់របស់ណាបាលបានទៅជំរាបដល់អ័ប៊ីកែល ជាប្រពន្ធណាបាលថា មើល ដាវីឌបានចាត់មនុស្សពីទីរហោស្ថាន មកជំរាបសួរចៅហ្វាយយើងខ្ញុំ តែលោកបានស្តីកិនដល់គេវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានយុវជនម្នាក់របស់ណាបាលបានទៅជម្រាបដល់អ័ប៊ីកែល ជាប្រពន្ធណាបាលថា៖ «ដាវីឌបានចាត់មនុស្សពីទីរហោស្ថាន មកជម្រាបសួរចៅហ្វាយយើងខ្ញុំ តែលោកបានស្តីកិនដល់គេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកបម្រើម្នាក់របស់លោកណាបាលរត់មកជម្រាបនាងអប៊ីកែល ជាភរិយារបស់ម្ចាស់ខ្លួនថា៖ «លោកដាវីឌបានចាត់អ្នកនាំសារពីវាលរហោស្ថាន ឲ្យមកសួរសុខទុក្ខលោកម្ចាស់របស់យើង តែលោកបានជេរប្រមាថពួកគេ។ អាល់គីតាប មានអ្នកបម្រើម្នាក់របស់លោកណាបាលរត់មកជម្រាបនាងអប៊ីកែល ជាភរិយារបស់ម្ចាស់ខ្លួនថា៖ «ទតបានចាត់អ្នកនាំសារពីវាលរហោស្ថាន ឲ្យមកសួរសុខទុក្ខចៅហ្វាយរបស់យើង តែគាត់បានជេរប្រមាថពួកគេ។ |
ពួកអ្នកដែលដើរតាមទីនោះ ក៏ជេរទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា អើ ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃ
តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក
ដូច្នេះសាំយូអែលក៏ទៅឯទ្រង់ ទ្រង់ទទួលដោយបន្ទូលថា សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសំរេច តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ
អ្នកនោះឈ្មោះណាបាល ជាពូជពង្សនៃកាលែប ប្រពន្ធឈ្មោះអ័ប៊ីកែល ឯនាងជាស្ត្រីប្រកបដោយប្រាជ្ញា ទាំងរូបក៏ស្រស់បស់ល្អ តែប្ដីជាមនុស្សកាចអាក្រក់ក្នុងកិរិយាប្រព្រឹត្តវិញ