ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ នឹងនៅមានបុរសចាស់ នឹងស្ត្រីចាស់អង្គុយតាមផ្លូវក្រុងយេរូសាឡិមទៀត គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ
១ សាំយូអែល 2:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅកណ្តាលគ្រប់ទាំងការចំរើន ដែលព្រះទ្រង់នឹងប្រោសប្រទានដល់សាសន៍អ៊ីស្រាអែល នោះឯងនឹងឃើញមានទុក្ខវេទនាកើតដល់ពួកគ្រួសារឯងវិញ ហើយនឹងគ្មានមនុស្សចាស់នៅក្នុងជំនួរវង្សឯងជាដរាបទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ្នកនឹងមានចិត្តច្រណែន ទាំងឈឺចាប់ ដោយឃើញការចម្រុងចម្រើន ដែលព្រះប្រោសប្រទានដល់សាសន៍អ៊ីស្រាអែល ហើយនឹងគ្មានមនុស្សចាស់នៅក្នុងជំនួរវង្សរបស់អ្នកជារៀងរហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនឹងឃើញគូវិវាទរបស់អ្នក ស្ថិតនៅក្នុងដំណាក់របស់យើង។ ប្រជាជនអ៊ីស្រាអែលនឹងទទួលសេចក្ដីសុខចម្រើន ដោយសារអ្នកនោះ រីឯក្នុងពូជពង្សរបស់អ្នកវិញ គ្មាននរណាម្នាក់មានអាយុវែងទៀតឡើយ។ អាល់គីតាប អ្នកនឹងឃើញទុក្ខព្រួយនៅក្នុងម៉ាស្ទិទរបស់យើង។ ប្រជាជនអ៊ីស្រអែលនឹងទទួលសេចក្តីសុខចំរើន រីឯក្នុងពូជពង្សរបស់អ្នកវិញ គ្មាននរណាម្នាក់មានអាយុវែងទៀតឡើយ។ |
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ នឹងនៅមានបុរសចាស់ នឹងស្ត្រីចាស់អង្គុយតាមផ្លូវក្រុងយេរូសាឡិមទៀត គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ
អញមិនកាត់ពួកឯងទាំងអស់ចេញពីអាសនាអញទេ ចំណែកអ្នកដែលអញមិនកាត់ចេញ នោះនឹងបានសំរាប់នាំឲ្យស្រវាំងដល់ភ្នែកឯង ហើយនឹងបញ្ឈឺចិត្តឯងវិញ ឯពូជដែលចំរើននៅក្នុងគ្រួឯង គេនឹងស្លាប់ទៅ ពីកាលកំពុងនៅពេញវ័យ
ឯហឹបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនីនឹងភីនេហាស ជាកូនអេលីទាំង២ ក៏ស្លាប់ដែរ។
នាងនិយាយថា សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ពីព្រោះគេបានចាប់យកហឹបនៃព្រះទៅ។
នោះគេក៏ចាត់ឲ្យទៅឯស៊ីឡូរ នាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា នៃពួកពលបរិវារដែលនៅកណ្តាលចេរូប៊ីន ពីទីនោះមក ឯហុបនី នឹងភីនេហាស ជាកូនអេលីទាំង២ ក៏នៅទីនោះ ជាមួយនឹងហឹបនៃសេចក្ដីសញ្ញារបស់ព្រះដែរ។