១ សាំយូអែល 2:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយម្តាយក៏ធ្វើអាវតូច១ យកមកឲ្យរាល់តែឆ្នាំ ក្នុងកាលដែលនាងឡើងមកជាមួយនឹងប្ដី ដើម្បីថ្វាយយញ្ញបូជាដែលត្រូវថ្វាយរាល់តែឆ្នាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាល់ឆ្នាំ ម្តាយរបស់គាត់ធ្លាប់ដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្តី ដើម្បីថ្វាយយញ្ញបូជាដែលត្រូវថ្វាយប្រចាំឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ឆ្នាំ ម្ដាយតែងតែដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្ដី ដើម្បីថ្វាយយញ្ញបូជាប្រចាំឆ្នាំ។ អាល់គីតាប រៀងរាល់ឆ្នាំ ម្តាយតែងតែដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្ដី ដើម្បីធ្វើគូរបានប្រចាំឆ្នាំ។ |
ឯអែលកាណា ជាប្ដីនាង ព្រមទាំងពួកគ្រួគាត់ទាំងអស់ ក៏នាំគ្នាឡើងទៅថ្វាយយញ្ញបូជា តាមដែលធ្លាប់ថ្វាយដល់ព្រះយេហូវ៉ារាល់តែឆ្នាំ ហើយនឹងលាបំណន់របស់គាត់ទៅ
រាល់តែឆ្នាំគាត់តែងឡើងពីក្រុងខ្លួនទៅឯស៊ីឡូរ ដើម្បីនឹងថ្វាយបង្គំ ហើយថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ រីឯនៅទីនោះមានហុបនី នឹងភីនេហាស ជាកូនអេលីទាំង២នាក់ ធ្វើជាសង្ឃនៃព្រះយេហូវ៉ា