ទ្រង់ក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាន៉ាសេ ពួកអេប្រាអិម នឹងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី នឹងកន្លែងបាក់បែកនៅជុំវិញទាំងប៉ុន្មានដែរ
១ សាំយូអែល 13:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅឯពួកភីលីស្ទីន ដើម្បីនឹងសំលៀងដែកផាល ចបកាប់ ពូថៅ ហើយនឹងកណ្តៀវរបស់គេរៀងខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅរកពួកភីលីស្ទីន ដើម្បីសំលៀងផាលនង្គ័ល ចបកាប់ ពូថៅ ឬកណ្តៀវរបស់គេរៀងខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ជនជាតិអ៊ីស្រាអែលគ្រប់ៗរូបតែងតែទៅរកជាងភីលីស្ទីន ដើម្បីច្រុងផាលនង្គ័ល ចប ពូថៅ ឬដឹង។ អាល់គីតាប ដូច្នេះ ជនជាតិអ៊ីស្រអែលគ្រប់ៗគ្នា តែងតែទៅរកជាងភីលីស្ទីន ដើម្បីច្រុងផាល នង្គ័ល ចប ពូថៅ ឬដឹង។ |
ទ្រង់ក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាន៉ាសេ ពួកអេប្រាអិម នឹងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី នឹងកន្លែងបាក់បែកនៅជុំវិញទាំងប៉ុន្មានដែរ
បើសិនជាអញសំលៀងដាវរបស់អញដ៏ភ្លឺផ្លេកៗ ហើយដៃអញចាប់កាន់សេចក្ដីយុត្តិធម៌វេលាណា នោះអញនឹងសងសឹកចំពោះពួកអ្នកដែលតតាំងនឹងអញ ហើយនឹងសងដល់ពួកអ្នកដែលស្អប់អញជាមិនខាន
រីឯនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល នោះគ្មានជាងដែកឡើយ ដ្បិតពួកភីលីស្ទីនបានជំនុំគ្នាថា ក្រែងពួកហេព្រើរធ្វើដាវ ឬលំពែងសំរាប់ខ្លួន
គេមានតែដែកឆាបសំរាប់សំលៀងកណ្តៀវ ចបកាប់ នឹងពូថៅ ហើយសំរាប់សំរួចសមចូក នឹងជន្លួញប៉ុណ្ណោះទេ