ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 13:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​សាំយូ‌អែល​ក៏​ក្រោក​ឡើង ដើរ​ចាក​ចេញ​ពី​គីល‌កាល ទៅ​ឯ​គីបៀរ នៅ​ស្រុក​បេន‌យ៉ាមីន​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​លោក​សាំយូ‌អែល​ក៏​ក្រោក​ឡើង ហើយ​ចេញ​ពី​គីល‌កាល ។ ប្រជា​ជនឯ​ទៀត​បាន​ឡើង​ទៅ​តាម​ស្ដេច​សូល ដើម្បីជួប​កងទ័ព ពួក​គេ​បានឡើង​ពី​គីល​កាល ទៅ​គី‌បៀរ នៅ​ស្រុក​បេនយ៉ាមីន ។ ស្ដេច​សូល​បាន​រាប់ចំនួន​ប្រជា​ជន​ដែល​រួម​ដំណើរ​ជា‌មួយ មាន​ចំនួន​ប្រមាណបី​រយ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​សាំយូ‌អែល​ចាក​ចេញ​ពី​គីល‌កាល់​ឆ្ពោះ​ទៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន។ ព្រះ‌បាទ​សូល​រាប់​ចំនួន​ទាហាន​ដែល​នៅ​ជា​មួយ ឃើញ​ថា​មាន​ប្រហែល​ប្រាំ​មួយ​រយ​នាក់។

សូមមើលជំពូក

អាល់គីតាប

សាំយូ‌អែល​ចាក​ចេញ​ពី​គីល‌កាល់ ឆ្ពោះ​ទៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​ពុន‌យ៉ាមីន។ ស្តេច​សូល​រាប់​ចំនួន​ទាហាន​ដែល​នៅ​ជា​មួយ ឃើញ​ថា មាន​ប្រហែល​ប្រាំ​មួយ​រយ​នាក់។

សូមមើលជំពូក



១ សាំ‌យូ‌អែល 13:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទ្រង់​រើស​ពួក​មនុស្ស ក្នុង​សាសន៍​អ៊ីស្រាអែល បាន​ចំនួន​៣​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​២​ពាន់​នាក់ នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ត្រង់​មីក‌ម៉ាស នឹង​លើ​ភ្នំ​បេត-អែល ហើយ​១​ពាន់​នាក់​ទៀត​នៅ​ជា​មួយ​នឹង​យ៉ូណា‌ថាន នៅ​ត្រង់​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន ឯ​បណ្តាជន​ដែល​សល់​នៅ នោះ​ទ្រង់​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ


ឯ​សូល ទ្រង់​នៅ​ត្រង់​ចុង​ក្រុង​គីបៀរ ក្រោម​ដើម​ទទឹម​ដែល​នៅ​មីករ៉ូន មាន​ទាំង​ពួក​ទ័ព​នៅ​ជា​មួយ​ប្រហែល​ជា​៦០០​នាក់​ផង


រួច​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​នឹង​ទៅ​ជួប​នឹង​សូល​ក្នុង​ព្រឹក​នោះ មាន​គេ​ជំរាប​សាំយូ‌អែល​ថា សូល​ទ្រង់​បាន​យាង​មក​ដល់​កើមែល​ហើយ មើល ទ្រង់​បាន​ដំឡើង​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​ឯ​គីល‌កាល​វិញ