ហើយសូបាលជាអ្នកតាំងក្រុងគារយ៉ាត់-យារីម គាត់ក៏មានកូនប្រុសដែរ គឺហារ៉ូអេ នឹងពួកហាស៊ី-ហាមេនូហូត
១ របាក្សត្រ 8:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបេរា នឹងសេម៉ា ដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាពួកអ្នកស្រុកអាយ៉ាឡូន គេបានឈ្នះធ្វើឲ្យពួកអ្នកស្រុកកាថរត់ចេញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បេរា និងសេម៉ា ដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាពួកអ្នកស្រុកអាយ៉ាឡូន គេបានឈ្នះ ធ្វើឲ្យពួកអ្នកស្រុកកាថរត់ចេញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបេរា និងសេម៉ា ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ ក្នុងចំណោមអ្នកស្រុកអាយ៉ាឡូន បានវាយអ្នកក្រុងកាថឲ្យបាក់ទ័ព។ អាល់គីតាប លោកបេរា និងសេម៉ា ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ ក្នុងចំណោមអ្នកស្រុកអាយ៉ាឡូន បានវាយអ្នកក្រុងកាថឲ្យបាក់ទ័ព។ |
ហើយសូបាលជាអ្នកតាំងក្រុងគារយ៉ាត់-យារីម គាត់ក៏មានកូនប្រុសដែរ គឺហារ៉ូអេ នឹងពួកហាស៊ី-ហាមេនូហូត
ឯពេនួលជាអ្នកតាំងក្រុងកេដោរ ហើយអេស៊ើរជាអ្នកតាំងក្រុងហ៊ូសា នោះសុទ្ធតែជាកូនចៅរបស់ហ៊ើរ ជាកូនច្បងនៃនាងអេប្រាតា ហើយជាអ្នកតាំងក្រុងបេថ្លេហិម។
ឯកូនរបស់អែលផ្អាល គឺហេប៊ើរ មីសាម សេមើរ ជាអ្នកដែលសង់ក្រុងអូណូរ នឹងក្រុងឡូឌ ព្រមទាំងភូមិនៅជុំវិញទាំងប៉ុន្មានផង
រីឯនៅថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានប្រគល់ពួកសាសន៍អាម៉ូរីនោះ មកក្នុងកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល នោះយ៉ូស្វេលោកទូលទៅព្រះយេហូវ៉ា នៅមុខពួកកូនចៅអ៊ីស្រាអែលថា ថ្ងៃអើយ ចូរឈប់ទ្រឹងនៅពីលើក្រុងគីបៀនចុះ ហើយខែក៏ដែរ ចូរទ្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះ
គ្មានសល់ពួកសាសន៍អ័ណាក់ណាមួយនៅក្នុងស្រុករបស់ពួកកូនចៅអ៊ីស្រាអែលឡើយ សល់នៅតែក្នុងក្រុងកាសា ក្រុងកាថ នឹងក្រុងអាសដូឌប៉ុណ្ណោះ