១ របាក្សត្រ 7:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ នឹងយេឌីអែល ទាំងអស់មាន៣នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ និងយេឌីអែល ទាំងអស់មានបីនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបេនយ៉ាមីនមានកូនបីនាក់ គឺបេឡា បេគើរ និងយេឌីអែល។ អាល់គីតាប លោកពុនយ៉ាម៉ីន មានកូនបីនាក់ គឺបេឡា បេគើរ និងយេឌីអែល។ |
រួមពួកបងប្អូនគេ នៅក្នុងពួកគ្រួអ៊ីសាខារទាំងប៉ុន្មាន ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលរាប់តាមពង្សាវតារគេ នោះមានចំនួន៨ម៉ឺន៧ពាន់នាក់។
ឯកូនរបស់បេឡា គឺអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត នឹងអ៊ីរី ទាំងអស់មាន៥នាក់ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ហើយជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន តាមពង្សាវតាររបស់គេ នោះបានរាប់ចំនួនជា២ម៉ឺន២ពាន់៣៤នាក់