១ របាក្សត្រ 7:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសុទ្ធតែជាកូនចៅរបស់អេស៊ើរ ជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សជ្រើសរើសហើយខ្លាំងពូកែ មានចិត្តក្លាហាន ជាមេលើពួកចៅហ្វាយ ដែលបានរាប់តាមពង្សាវតារ សំរាប់ក្រសួងខាងចំបាំង មានចំនួនជា២ម៉ឺន៦ពាន់នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងអស់នេះសុទ្ធតែជាកូនចៅរបស់អេស៊ើរ ជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សជ្រើសរើស ហើយខ្លាំងពូកែ មានចិត្តក្លាហាន ជាមេលើពួកចៅហ្វាយ ដែលបានរាប់តាមពង្សាវតារ សម្រាប់ក្រសួងខាងចម្បាំង មានចំនួនជាពីរម៉ឺនប្រាំមួយពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេស៊ើរ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ គឺជាមេដឹកនាំដ៏ចំណាន និងមានចិត្តអង់អាច។ ចំនួនក្រុមគ្រួសាររបស់គេជំរឿនបានទាំងអស់ ២៦ ០០០នាក់។ អាល់គីតាប អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេស៊ើរ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ គឺជាមេដឹកនាំដ៏ចំណាន និងមានចិត្តអង់អាច។ ចំនួនក្រុមគ្រួសាររបស់គេជំរឿនបានទាំងអស់ ២៦ ០០០ នាក់។ |
នៅថ្ងៃនោះ គេរាប់ពួកកូនចៅបេនយ៉ាមីន ដែលចេញពីទីក្រុងរបស់គេ ឃើញមាន២ម៉ឺន៦ពាន់នាក់ដែលកាន់ដាវ ក្រៅពីពួកគីបៀរ៧០០នាក់ ដែលជាមនុស្សជ្រើសរើសគ្រប់គ្នា