រួចគាត់ចូលទៅឯប្រពន្ធ ហើយនាងមានទំងន់ បង្កើតបានកូនប្រុស១ គាត់ឲ្យឈ្មោះថា បេរា ដោយព្រោះកើតមានសេចក្ដីអាក្រក់ដល់គ្រួគាត់
រួចអេប្រាអិមចូលទៅឯប្រពន្ធ ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសមួយ គាត់ដាក់ឈ្មោះថា បេរា ព្រោះមានមហន្តរាយ កើតឡើងដល់គ្រួសាររបស់គាត់។
បន្ទាប់មក លោកបានរួមរស់ជាមួយភរិយា ហើយនាងក៏មានផ្ទៃពោះបង្កើតបានកូនប្រុសមួយ ដែលលោកដាក់ឈ្មោះថា «បេរា» ដ្បិតមានទុក្ខលំបាកកើតឡើងនៅក្នុងគ្រួសាររបស់លោក។
បន្ទាប់មកលោកបានរួមរស់ជាមួយភរិយា ហើយនាងក៏មានផ្ទៃពោះបង្កើតបានកូនប្រុសមួយ ដែលលោកដាក់ឈ្មោះថា «បេរា» ដ្បិតមានទុក្ខលំបាកកើតឡើងនៅក្នុងគ្រួសាររបស់លោក។
តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្ដីសញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិតប្រាកដ ឯសេចក្ដីសង្គ្រោះនឹងសេចក្ដីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះបើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ
ឯអេប្រាអិមជាឪពុក ក៏កាន់ទុក្ខជាយូរថ្ងៃ ហើយពួកបងប្អូនក៏មកជួយរំដោះទុក្ខ
កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង នឹងក្រុងអ៊ូសេន-សេអេរ៉ាដែរ