ឯរីអាយ៉ា ជាកូនសូបាល គាត់បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ នឹងឡាហាឌ នេះហើយជាគ្រួនៃពួកសូរ៉ាត
១ របាក្សត្រ 4:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលកើតពីឪពុករបស់អេថាម គឺយេសរាល យីសម៉ា នឹងយីឌបាស ហើយប្អូនស្រីរបស់គេ នាងឈ្មោះហាសលែល-ពូនី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូន របស់អេថាមគឺ យេសរាល យីសម៉ា និងយីឌបាស ហើយប្អូនស្រីរបស់គេ ឈ្មោះហាសលែលពូនី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលកើតមកពីឪពុករបស់លោកអេថាមមាន យេសរាល យីមា និងយីដបា ហើយប្អូនស្រីរបស់គេឈ្មោះ ហាសលែលពូនី។ អាល់គីតាប អស់អ្នកដែលកើតមកពីឪពុករបស់លោកអេថាមមាន យេសរាល យីមា និងយីដបា ហើយប្អូនស្រីរបស់គេឈ្មោះ ហាសលែលពូនី។ |
ឯរីអាយ៉ា ជាកូនសូបាល គាត់បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ នឹងឡាហាឌ នេះហើយជាគ្រួនៃពួកសូរ៉ាត
ឯពេនួលជាអ្នកតាំងក្រុងកេដោរ ហើយអេស៊ើរជាអ្នកតាំងក្រុងហ៊ូសា នោះសុទ្ធតែជាកូនចៅរបស់ហ៊ើរ ជាកូនច្បងនៃនាងអេប្រាតា ហើយជាអ្នកតាំងក្រុងបេថ្លេហិម។
ដូច្នេះមានពួកយូដា៣ពាន់នាក់ ចុះទៅដល់ក្រហែងថ្មអេតាមនោះ និយាយនឹងសាំសុនថា តើឯងមិនដឹងថាពួកភីលីស្ទីនជាម្ចាស់លើយើងរាល់គ្នាទេឬអី ឯងបានធ្វើអ្វីដល់យើងដូច្នេះ គាត់ឆ្លើយតបថា ខ្ញុំគ្រាន់តែបានធ្វើដល់គេ ដូចជាគេបានធ្វើខ្ញុំហើយទេ