នោះអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង នឹងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យហាការទាំងដាក់លើស្មាបញ្ជូនឲ្យនាងទៅ ព្រមទាំងកូននាងដែរ នាងក៏ចេញទៅ ដើរចុះឡើង ក្នុងទីរហោស្ថានក្បែរបៀរ-សេបា
១ របាក្សត្រ 4:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះរស់នៅតាមក្រុងបៀរសេបា ម៉ូឡាដា ហាសា-ស៊ូអាល អាល់គីតាប អ្នកទាំងនោះរស់នៅតាមក្រុងបៀរសេបា ម៉ូឡាដា ហាសា-ស៊ូអាល |
នោះអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង នឹងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យហាការទាំងដាក់លើស្មាបញ្ជូនឲ្យនាងទៅ ព្រមទាំងកូននាងដែរ នាងក៏ចេញទៅ ដើរចុះឡើង ក្នុងទីរហោស្ថានក្បែរបៀរ-សេបា
ឯស៊ីម៉ាយ គាត់មានកូនប្រុស១៦នាក់ ហើយនឹងកូនស្រី៦ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មានមិនបានចំរើន ដូចជាពួកកូនចៅយូដាទេ
ឯទីក្រុងទាំងប៉ុន្មានរបស់ពូជអំបូរនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំដែនរបស់អេដំម នោះគឺកាបសៀល១ អេឌើរ១ យ៉ាគើរ១
គេចាប់ឆ្នោតទី២ឲ្យស៊ីម្មាន គឺឲ្យពូជអំបូរពួកកូនចៅស៊ីម្មានតាមគ្រួគេទាំងប៉ុន្មាន ហើយមរដកគេក៏ត្រូវត្រង់កណ្តាលមរដករបស់ពួកកូនចៅយូដា
ឯមរដកពួកកូនចៅស៊ីម្មាននេះ គឺបានដកយកពីចំណែកពួកកូនចៅយូដា ដ្បិតចំណែកពួកកូនចៅយូដាធំពេក គេនៅមិនអស់ទេ ហេតុនោះបានជាពួកកូនចៅស៊ីម្មានបានមរដករបស់គេ នៅកណ្តាលមរដករបស់ពួកយូដា។