១ របាក្សត្រ 24:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខាងឯកូនរបស់មូស៊ី មានម៉ាស់លី អេឌើរ នឹងយេរេម៉ូត នោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សរបស់ឪពុកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយខាងកូនរបស់មូស៊ី មានម៉ាស់លី អេឌើរ និងយេរេម៉ូត នោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សរបស់ឪពុកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកមូស៊ីមាន លោកម៉ាស់លី អេឌើរ និងយេរេម៉ូត។ អ្នកទាំងនេះសុទ្ធតែជាកូនចៅលេវី តាមក្រុមគ្រួសាររបស់ខ្លួន។ អាល់គីតាប កូនចៅរបស់លោកមូស៊ី មានលោកម៉ាស់លី អេឌើរ និងយេរេម៉ូត។ អ្នកទាំងនេះសុទ្ធតែជាកូនចៅលេវី តាមក្រុមគ្រួសាររបស់ខ្លួន។ |
ពួកនោះក៏បានចាប់ឆ្នោតដែរ គឺនៅចំពោះស្តេចដាវីឌ នឹងសាដុក អ័ហ៊ីម៉ាលេក ហើយនៅមុខពួកអ្នក ដែលជាកំពូលលើវង្សរបស់ពួកសង្ឃ នឹងពួកលេវី ដូចជាកូនចៅអើរ៉ុន ជាបងប្អូនគេដែរ ឯពួកវង្សរបស់អ្នកណាដែលជាមេ នឹងវង្សរបស់អ្នកណាដែលជាបន្ទាប់ នោះបានស្មើគ្នាទាំងអស់។