គាត់ក៏ឆ្លាក់ជារូបចេរូប៊ីន សិង្ហ នឹងដើមលម៉ើ នៅនឹងបន្ទះ ដែលជាប់នឹងជើងកំណល់ ហើយនឹងបន្ទះ ដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ
១ ពង្សាវតារក្សត្រ 7:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះដែលគាត់ធ្វើគ្រោងទាំង១០នោះ ទាំងអស់សិតពីពុម្ពតែ១ មានទំហំមានរាងដូចគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះដែលគាត់ធ្វើគ្រោងទាំងដប់នោះ ទាំងអស់សិតពីពុម្ពតែមួយ មានទំហំមានរាងដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ធ្វើរទេះទាំងដប់នេះមានទំហំ និងទ្រង់ទ្រាយដូចគ្នា រទេះនីមួយៗសិតធ្វើអំពីលោហធាតុតែមួយដុំ។ អាល់គីតាប គាត់ធ្វើរទេះទាំងដប់នេះ មានទំហំ និងទ្រង់ទ្រាយដូចគ្នារទេះនីមួយៗសិតធ្វើអំពីលោហធាតុតែមួយដុំ។ |
គាត់ក៏ឆ្លាក់ជារូបចេរូប៊ីន សិង្ហ នឹងដើមលម៉ើ នៅនឹងបន្ទះ ដែលជាប់នឹងជើងកំណល់ ហើយនឹងបន្ទះ ដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ