ឯជាប់នឹងជញ្ជាំងព្រះវិហារ នឹងទីបរិសុទ្ធបំផុត នោះក៏ធ្វើបន្ទប់យ៉ភ្ជាប់នឹងជញ្ជាំងជាខណ្ឌៗនៅជុំវិញ
១ ពង្សាវតារក្សត្រ 7:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំង៤៥ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុង១ជួរមាន១៥ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំងសែសិបប្រាំ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុងមួយជួរមានដប់ប្រាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពិដានវិញក៏ធ្វើពីឈើតាត្រៅដែរ ទ្រដោយធ្នឹមធ្វើពីឈើតាត្រៅសែសិបប្រាំដើម តម្រៀបជាបីជួរ គឺក្នុងមួយជួរមានដប់ប្រាំដើម ដែលទ្រដោយសសរទាំងនោះ។ អាល់គីតាប រីឯពិដានវិញក៏ធ្វើពីឈើតាត្រៅដែរ ទ្រដោយធ្នឹមធ្វើពីឈើតាត្រៅសែសិបប្រាំដើម តំរៀបជាបីជួរ គឺក្នុងមួយជួរ មានដប់ប្រាំដើម ដែលទ្រដោយសសរទាំងនោះ។ |
ឯជាប់នឹងជញ្ជាំងព្រះវិហារ នឹងទីបរិសុទ្ធបំផុត នោះក៏ធ្វើបន្ទប់យ៉ភ្ជាប់នឹងជញ្ជាំងជាខណ្ឌៗនៅជុំវិញ
ទ្រង់បានសង់មន្ទីរនៃព្រៃល្បាណូន មានបណ្តោយ១០០ហត្ថ ទទឹង៥០ហត្ថ នឹងកំពស់៣០ហត្ថ មានសសរតាត្រៅ៤ជួរ ដាក់ធ្នឹមតាត្រៅនៅលើសសរទាំងនោះ