១ ពង្សាវតារក្សត្រ 7:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅខាងលើសសរមានក្បាច់ផ្កាច័ន្ធូ ដូច្នេះ ការធ្វើសសរនោះបានរួចជាស្រេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងលើសសរមានក្បាច់ផ្កាច័ន្ធូ ដូច្នេះ ការធ្វើសសរនោះបានរួចជាស្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បាលសសរទាំងពីរនេះមានរាងដូចផ្កាម្លិះ។ លោកហ៊ីរ៉ាមបានធ្វើសសរទាំងពីរចប់រួចរាល់។ អាល់គីតាប ក្បាលសសរទាំងពីរនេះមានរាងដូចផ្កាម្លិះ។ លោកហ៊ីរ៉ាមបានធ្វើសសរទាំងពីរចប់រួចរាល់។ |
គាត់ក៏លើកសសរទាំង២នោះបញ្ឈរឡើង នៅត្រង់បាំងសាចនៃព្រះវិហារ កាលគាត់បានលើកសសរខាងស្តាំឡើង នោះក៏ឲ្យឈ្មោះថា យ៉ាគិន រួចកាលគាត់លើកសសរខាងឆ្វេងឡើង នោះក៏ឲ្យឈ្មោះថា បូអូស
គាត់ក៏សិតធ្វើជាសមុទ្រ មានរាងមូលទំហំ១០ហត្ថ គឺពីមាត់ម្ខាងទៅដល់ម្ខាង ហើយកំពស់៥ហត្ថ បើយកខ្សែវាស់ជុំវិញ នោះត្រូវជា៣០ហត្ថ
គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរ នឹងក្បាច់ក្រឡាអួន សំរាប់បិទតួក្បាលសសរ ដែលនៅលើកំពូលសសរនោះជុំវិញ