មានបាំងសាចខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយ២០ហត្ថឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយទទឹង១០ហត្ថ ចេញពីមុខព្រះវិហារទៅ
១ ពង្សាវតារក្សត្រ 7:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទីធ្លាធំ នោះមានថ្មដាប់៣ជាន់ នឹងឈើតាត្រៅ១ជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ាហើយដូចជាបាំងសាចនៃព្រះវិហារដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទីធ្លាធំ នោះមានថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ា ហើយដូចជាថែវនៃព្រះវិហារដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសម្រាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ល្វែងរបស់ព្រះដំណាក់ដែរ។ អាល់គីតាប នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសំរាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងដំណាក់របស់អុលឡោះតាអាឡា និងបន្ទប់ល្វែងរបស់ដំណាក់ដែរ។ |
មានបាំងសាចខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយ២០ហត្ថឲ្យត្រូវនឹងទទឹងព្រះវិហារ ហើយទទឹង១០ហត្ថ ចេញពីមុខព្រះវិហារទៅ
ទ្រង់ក៏ធ្វើបាំងសាចដោយមានសសរ បាំងសាចនោះមានបណ្តោយ៥០ហត្ថ នឹងទទឹង៣០ហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរនឹងធ្នឹមពីលើនៅជុំវិញ
ទ្រង់ធ្វើអាសនាសំរាប់អស់ទាំងពួកពលបរិវារ ដែលនៅលើមេឃ នៅក្នុងទីលានទាំង២របស់ព្រះវិហារនៃព្រះយេហូវ៉ា
ទ្រង់ធ្វើទីលានសំរាប់ពួកសង្ឃ នឹងទីលានធំ ព្រមទាំងទ្វារសំរាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន
ដូច្នេះ កំពុងដែលគាត់ចាប់តោងឃាត់ពេត្រុស នឹងយ៉ូហាន នោះបណ្តាជនទាំងអស់ក៏រត់មូលមកឯគេ នៅត្រង់បាំងសាចដែលហៅថា បាំងសាចសាឡូម៉ូន ហើយគេមានសេចក្ដីអស្ចារ្យក្នុងចិត្តណាស់។
មានទីសំគាល់ នឹងការអស្ចារ្យជាច្រើនទៀត ដែលកើតមកក្នុងពួកជន ដោយសារដៃពួកសាវក (គេបានស្រុះចិត្តទាំងអស់គ្នា នឹងនៅក្នុងបាំងសាចសាឡូម៉ូន