ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 4:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ស្តេច​សាឡូម៉ូន នឹង​អស់​ពួក​អ្នក​ដែល​ចូល​មក​បរិភោគ​នៅ​តុ​របស់​ទ្រង់ គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​សម្រាប់​ព្រះបាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​ចូល​មក​បរិ‌ភោគ​នៅ​តុ​របស់​ស្ដេច ហើយ​គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រៀង​រាល់​ខែ មាន​រាជ​ប្រតិភូ​មួយ​រូប ទទួល​ភារ‌កិច្ច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ព្រះ‌បាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​ព្រះ‌រាជា។ រាជ‌ប្រតិភូ​ទាំង​នោះ​ពុំ​បាន​ឲ្យ​ស្ដេច​ខ្វះ​ខាត​អ្វី​ឡើយ។

សូមមើលជំពូក

អាល់គីតាប

រៀង​រាល់​ខែ មាន​ប្រតិ‌ភូ​ម្នាក់ ទទួល​ភារកិច្ច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ស្តេច​ស៊ូឡៃ‌ម៉ាន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​គាត់។ ប្រតិ‌ភូ​ទាំង​នោះ​ពុំ​បាន​ឲ្យ​ស្តេច​ខ្វះ​ខាត​អ្វី​ឡើយ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 4:27
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​មាន​រោង​សំរាប់​សេះ​៤​ម៉ឺន ដែល​ទឹម​រទេះ​ចំបាំង ហើយ​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់


បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន ក៏​ដឹក​ស្រូវ​ឱក នឹង​ចំបើង​សំរាប់​សេះ នឹង​សត្វ​ជំនិះ​ផ្សេងៗ មក​ដល់​កន្លែង​ដែល​ពួក​នាយក​ទាំង​នោះ​តាំង​នៅ តាម​ដែល​លោក​បង្គាប់​រៀង​ខ្លួន។


រីឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​ចំនួន​គេ គឺ​តាម​ពួក​មេ​លើ​វង្ស​ឪពុក​គេ នឹង​ពួក​មេ​ទ័ព​ធំ​តូច ហើយ​ពួក​នាយ​ដែល​បំរើ​ស្តេច ក្នុង​គ្រប់​ទាំង​ការ ខាង​ឯ​វេន​គេ​ដែល​ចេញ​ចូល​រាល់​តែ​ខែ នៅ​ពេញ​ក្នុង​ឆ្នាំ ដែល​រាល់​តែ​វេន​មាន​២​ម៉ឺន​៤​ពាន់​នាក់


ទ្រង់​នឹង​ដំរូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​១​ពាន់​នាក់ នឹង​ជា​មេ​លើ​៥០​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចំរូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ នឹង​ប្រដាប់​សំរាប់​រាជ‌រថ​ទ្រង់