១ ពង្សាវតារក្សត្រ 4:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់មានពួកអ្នកដែលជាប្រធាន ដូចកត់ទុកនេះ គឺអ័សារា កូនសាដុក លោកជាសំដេចសង្ឃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពួកមន្ត្រីជាន់ខ្ពស់របស់ទ្រង់ មានរាយដូចតទៅនេះ គឺអ័សារា កូនសាដុក លោកជាសម្ដេចសង្ឃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មន្ត្រីជាន់ខ្ពស់របស់ស្ដេចមានរាយនាមដូចតទៅ : លោកអសារា ជាកូនរបស់លោកបូជាចារ្យសាដុក អាល់គីតាប មន្ត្រីជាន់ខ្ពស់របស់គាត់មានរាយនាមដូចតទៅ: លោកអសារា ជាកូនរបស់អ៊ីមុាំសាដុក |
ត្រូវឲ្យឯងរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចដល់ព្រះក្នុងពួកជន ជាមនុស្សទៀងត្រង់ដែលស្អប់ការសំណូក ហើយត្រូវតាំងមនុស្សទាំងនោះឡើង ឲ្យត្រួតត្រាលើជនទាំងឡាយ ឲ្យគេធ្វើជាមេលើមនុស្ស១ពាន់នាក់ ជាមេលើ១រយនាក់ ជាមេលើ៥០នាក់ ហើយជាមេលើ១០នាក់ផង
ព្រះទ្រង់បានតាំងអ្នកខ្លះក្នុងពួកជំនុំឡើង មុនដំបូង គឺពួកសាវក ទី២ពួកគ្រូអធិប្បាយ ទី៣ពួកគ្រូបង្រៀន រួចមកមានការឫទ្ធិបារមី មានអំណោយទានជាការប្រោសឲ្យជា ជាការជំនួយ ជាការគ្រប់គ្រង ហើយជាភាសាដទៃផង