ស៊ីម៉ាយទូលឆ្លើយថា ព្រះបន្ទូលទ្រង់ល្អណាស់ ទូលបង្គំ ជាបាវបំរើទ្រង់ នឹងធ្វើដូចជាព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានមានបន្ទូលហើយ ស៊ីម៉ាយក៏នៅក្នុងក្រុងយេរូសាឡិមជាយូរ។
ស៊ីម៉ាយទូលឆ្លើយថា៖ «រាជឱង្ការល្អណាស់ ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ នឹងធ្វើដូចជាព្រះករុណា ជាអម្ចាស់នៃទូលបង្គំ បានមានរាជឱង្ការ»។ ស៊ីម៉ាយក៏នៅក្នុងក្រុងយេរូសាឡិមយ៉ាងយូរ។
លោកស៊ីម៉ៃទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំនឹងធ្វើតាមរាជឱង្ការរបស់ព្រះករុណា»។ លោកស៊ីម៉ៃស្នាក់នៅក្រុងយេរូសាឡឹមយ៉ាងយូរ។
លោកស៊ីម៉ៃឆ្លើយថា៖ «សូមជម្រាបស្តេច! ខ្ញុំនឹងធ្វើតាមបញ្ជារបស់ស្តេច»។ លោកស៊ីម៉ៃស្នាក់នៅក្រុងយេរូសាឡឹមយ៉ាងយូរ។
ហើយចូរឲ្យអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ ពួកបណ្តាជនទាំងឡាយក៏ឆ្លើយឡើងថា ស្រួលហើយ។
ដ្បិតនៅថ្ងៃណាដែលឯងចេញទៅ ឆ្លងជ្រោះកេដ្រុន នោះចូរឯងដឹងខ្លួនថា ឯងនឹងត្រូវស្លាប់ជាមិនខាន ឈាមឯងនឹងធ្លាក់លើក្បាលឯងវិញ
លុះកន្លងទៅ៣ឆ្នាំហើយ នោះបាវរបស់ស៊ីម៉ាយ២នាក់រត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ជាបុត្រនៃម្អាកា រួចមានគេប្រាប់ដល់ស៊ីម៉ាយថា មើល បាវរបស់អ្នកនៅឯក្រុងកាថ
ស្តេចអ៊ីស្រាអែលក៏តបទៅថា បពិត្រស្តេចជាម្ចាស់អើយ តាមព្រះបន្ទូលទ្រង់ នោះខ្លួនទូលបង្គំ ព្រមទាំងសព្វសារពើដែលទូលបង្គំមាន ក៏ជារបស់ផងទ្រង់ដែរ
ហេសេគាទ្រង់មានបន្ទូលទៅអេសាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះជាល្អហើយ រួចមានបន្ទូលទៀតថា បើមានសេចក្ដីសុខសាន្ត នឹងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ