ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 11:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ សាឡូម៉ូន​ទ្រង់​រក​សំឡាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​សាឡូម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះបាទ​សាឡូម៉ូន​រក​សម្លាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​ព្រះបាទ​សាឡូម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សាឡូម៉ូន​រក​សម្លាប់​លោក​យេរ៉ូ‌បោម លោក​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​ព្រះ‌ចៅ​ស៊ីសាក់ ជា​ស្ដេច​ស្រុក​អេស៊ីប រហូត​ដល់​ព្រះ‌បាទ​សាឡូម៉ូន​សោយ​ទិវង្គត។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស៊ូឡៃ‌ម៉ាន​រក​សម្លាប់​លោក​យេរ៉ូ‌បោម គាត់​ក៏​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​ជា​មួយ​ស្តេច​ស៊ីសាក់ ជា​ស្តេច​ស្រុក​អេស៊ីប រហូត​ដល់​ស្តេច​ស៊ូឡៃ‌ម៉ាន​ស្លាប់។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 11:40
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​នឹង​ផ្ចាញ់‌ផ្ចាល​វង្សា​ដាវីឌ​ដោយ‌សារ​ការ​នោះ តែ​មិន​មែន​ជា​ដរាប​ទេ


កាល​យេរ៉ូ‌បោម ជា​កូន​នេបាត​បាន​ឮ ក្នុង​កាល​ដែល​លោក​កំពុង​នៅ​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​លោក​បាន​រត់​ទៅ​អាស្រ័យ​នៅ ដើម្បី​ឲ្យ​រួច​ពី​ស្តេច​សាឡូម៉ូន


រីឯ​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​នៅ​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​បាន​រត់​ទៅ ឲ្យ​រួច​ពី​ស្តេច​សាឡូម៉ូន កាល​បាន​ឮ​ដំណឹង​នោះ លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​វិញ


នោះ​អេសា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​នឹង​អ្នក​មើល‌ឆុត ហើយ​ទ្រង់​ចាប់​ដាក់​គុក ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង​ដោយ​ព្រោះ​ដំណើរ​នោះ នៅ​គ្រា​នោះ អេសា​ក៏​សង្កត់‌សង្កិន​រាស្ត្រ​ខ្លះ​ដែរ។


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


តាំង​តែ​ពី​ដើម​ដំបូង អញ​រមែង​សំដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​មក​ខាង​ចុង​បំផុត ហើយ​តាំង​ពី​ចាស់​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សំរេច​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ អញ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​អញ​គ្រប់​ប្រការ


បើ​ព្រះ‌អម្ចាស់ ទ្រង់​មិន​បាន​បង្គាប់​គេ នោះ​តើ​មាន​អ្នក​ណា​នឹង​អាច​ទាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត


នោះ​សូល​ទ្រង់​ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណា‌ថាន ដោយ​ហេតុ​នោះ លោក​ក៏​បាន​ជ្រាប​ថា បិតា​បាន​សំរេច​ព្រះ‌ទ័យ​នឹង​សំឡាប់​ដាវីឌ​ហើយ