១ ពង្សាវតារក្សត្រ 11:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរ ថា មិនត្រូវឲ្យទ្រង់ប្រតិបត្តិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកនោះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរថា ទ្រង់មិនត្រូវប្រតិបត្តិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយហាមផ្ដាច់មិនឲ្យស្ដេចគោរពព្រះដទៃ។ ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនប្រតិបត្តិតាមបញ្ជារបស់ព្រះអម្ចាស់ឡើយ។ អាល់គីតាប ហើយហាមផ្តាច់មិនឲ្យគោរពព្រះដទៃ។ ប៉ុន្តែ ស៊ូឡៃម៉ានមិនប្រតិបត្តិតាមបញ្ជារបស់អុលឡោះតាអាឡាឡើយ។ |