ដ្បិតកាលត្រចៀកបានឮខ្ញុំ នោះក៏ឲ្យពរដល់ខ្ញុំ ហើយកាលភ្នែកបានឃើញខ្ញុំ នោះក៏ធ្វើបន្ទាល់ពីខ្ញុំ
១ កូរិនថូស 12:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ភ្នែកមិនអាចនិយាយនឹងដៃថា៖ “ខ្ញុំមិនត្រូវការឯង!” បានទេ ហើយក្បាលក៏មិនអាចនិយាយនឹងជើងថា៖ “ខ្ញុំមិនត្រូវការឯង!” បានដែរ។ Khmer Christian Bible ហើយភ្នែកមិនអាចនិយាយទៅដៃថា៖ «ខ្ញុំមិនត្រូវការឯង» ឬក្បាលនិយាយទៅជើងថា «ខ្ញុំមិនត្រូវការឯង» បានដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកមិនអាចនិយាយទៅដៃថា «ខ្ញុំមិនត្រូវការឯង» នោះទេ ឯក្បាលក៏មិនអាចនិយាយទៅជើងថា «ខ្ញុំមិនត្រូវការឯង» នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។ អាល់គីតាប ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។ |
ដ្បិតកាលត្រចៀកបានឮខ្ញុំ នោះក៏ឲ្យពរដល់ខ្ញុំ ហើយកាលភ្នែកបានឃើញខ្ញុំ នោះក៏ធ្វើបន្ទាល់ពីខ្ញុំ
បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់នៅត្រង់ណា បើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា
ប៉ុន្តែ អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ
ដាវីឌក៏ឆ្លើយនឹងនាងអ័ប៊ីកែលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែលទ្រង់បានចាត់អ្នក ឲ្យមកជួបនឹងខ្ញុំ នៅថ្ងៃនេះ