ឯព្រះដែលទ្រង់បង្កើតត្រចៀក តើទ្រង់មិនឮទេឬ ព្រះដែលសូនធ្វើភ្នែក តើទ្រង់មិនឃើញទេឬ
១ កូរិនថូស 12:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់នៅត្រង់ណា បើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា ព្រះគម្ពីរខ្មែរសាកល ប្រសិនបើរូបកាយទាំងមូលជាភ្នែក តើនឹងស្ដាប់នៅត្រង់ណា? ប្រសិនបើរូបកាយទាំងមូលជាត្រចៀក តើនឹងដឹងក្លិននៅត្រង់ណា? Khmer Christian Bible បើរូបកាយទាំងមូលជាភ្នែក តើនឹងស្ដាប់ឮនៅត្រង់ណា? បើរូបកាយទាំងមូលជាត្រចៀក តើនឹងស្រង់ក្លិននៅត្រង់ណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើរូបកាយទាំងមូលសុទ្ធតែជាភ្នែក តើនឹងស្ដាប់នៅត្រង់ណា? បើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក តើនឹងដឹងក្លិននៅត្រង់ណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? អាល់គីតាប ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? |
ឯព្រះដែលទ្រង់បង្កើតត្រចៀក តើទ្រង់មិនឮទេឬ ព្រះដែលសូនធ្វើភ្នែក តើទ្រង់មិនឃើញទេឬ
ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក នោះគឺព្រះយេហូវ៉ាដែលបង្កើតទាំង២យ៉ាង។
ហើយបើសិនជាត្រចៀកនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាភ្នែក នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី
ហើយភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ
តើគ្រប់គ្នាជាសាវកឬអី គ្រប់គ្នាជាគ្រូអធិប្បាយឬអី គ្រប់គ្នាជាគ្រូបង្រៀនឬអី គ្រប់គ្នាធ្វើការឫទ្ធិបារមីបានឬអី
(កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា ចូរយើងទៅឯអ្នកមើលឆុត ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)