រួចឮសំឡេងនោះមកម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ
១ កូរិនថូស 10:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរបរិភោគគ្រប់របស់ទាំងអស់ ដែលគេលក់នៅទីផ្សារ ឥតចាំបាច់សើុបសួរអ្វីឡើយ ដោយយល់ដល់បញ្ញាចិត្ត ព្រះគម្ពីរខ្មែរសាកល ចូរហូបអ្វីៗទាំងអស់ដែលមានលក់នៅតាមផ្សារចុះ មិនបាច់ត្រួតពិនិត្យដោយយល់ដល់សតិសម្បជញ្ញៈឡើយ Khmer Christian Bible ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅផ្សារចុះ កុំសួរអ្វីឡើយ ដោយយល់ដល់មនសិការ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅទីផ្សារចុះ មិនបាច់សួរដេញដោល ព្រោះតែខ្លាចខុសនឹងមនសិការនោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារតាមចិត្ត មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការរបស់ខ្លួននោះឡើយ អាល់គីតាប បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារបានតាមចិត្ដ មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការរបស់ខ្លួននោះឡើយ |
រួចឮសំឡេងនោះមកម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ
ដូច្នេះ ត្រូវឲ្យចុះចូល មិនមែនដោយព្រោះតែសេចក្ដីក្រោធប៉ុណ្ណោះ គឺដោយព្រោះបញ្ញាចិត្តផង
ខ្ញុំដឹង ហើយក៏ជឿពិត ដោយនូវព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងទេ គឺស្មោកគ្រោកដល់តែអ្នកណា ដែលជឿថារបស់នោះស្មោកគ្រោកប៉ុណ្ណោះ
តែមនុស្សទាំងអស់គ្មានចំណេះនេះទេ មានអ្នកខ្លះនៅតែកោតខ្លាចចំពោះរូបព្រះ ហើយគេបរិភោគភោជនាហារទាំងនោះ ទុកដូចជាដង្វាយថ្វាយទៅរូបព្រះ លុះមកដល់សព្វថ្ងៃនេះ ម៉្លោះហើយ បញ្ញាចិត្តគេដែលខ្សោយ នោះត្រូវស្មោកគ្រោកទៅវិញ
ដ្បិតសត្វទាំងអស់ដែលព្រះទ្រង់បង្កើតមក នោះសុទ្ធតែល្អ ហើយមិនត្រូវចោល១ឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ
គ្រប់ទាំងអស់ជាស្អាតដល់អ្នកណាដែលស្អាត តែគ្មានអ្វីស្អាតសោះ ដល់ពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿវិញនោះឡើយ គេស្មោកគ្រោកទាំងគំនិត ទាំងបញ្ញាចិត្តដែរ