១ កូរិនថូស 10:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំនិយាយនេះ ដូចជានិយាយនឹងមនុស្សមានប្រាជ្ញា ចូរពិចារណាពីសេចក្ដីដែលខ្ញុំថានេះចុះ ព្រះគម្ពីរខ្មែរសាកល ខ្ញុំនិយាយនឹងអ្នករាល់គ្នា ដូចជានិយាយទៅកាន់មនុស្សមានប្រាជ្ញា ដូច្នេះចូរពិចារណាដោយខ្លួនឯងនូវអ្វីដែលខ្ញុំនិយាយចុះ។ Khmer Christian Bible ខ្ញុំនិយាយដូចជានិយាយទៅកាន់មនុស្សឆ្លាត ចូរអ្នករាល់គ្នាវិនិច្ឆ័យអំពីអ្វីដែលខ្ញុំនិយាយចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនិយាយនេះ ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញា ចូរពិចារណាពីសេចក្តីដែលខ្ញុំនិយាយនេះដោយខ្លួនឯងចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះដោយខ្លួនឯងផ្ទាល់ទៅ។ អាល់គីតាប ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះ ដោយខ្លួនឯងផ្ទាល់ទៅ។ |
ឯពែងដ៏មានពរ ដែលយើងសូមពរឲ្យ តើមិនមែនជាសេចក្ដីប្រកបនឹងលោហិតរបស់ព្រះគ្រីស្ទទេឬអី ហើយនំបុ័ងដែលយើងកាច់នោះ តើមិនមែនជាសេចក្ដីប្រកបនឹងរូបអង្គនៃព្រះគ្រីស្ទទេឬអី
ចូរពិចារណាក្នុងខ្លួនអ្នករាល់គ្នាមើល តើគួរគប្បីឲ្យស្ត្រីអធិស្ឋានដល់ព្រះ ដោយឥតមានពាក់អីលើក្បាលឬទេ
បងប្អូនអើយ កុំឲ្យអ្នករាល់គ្នានៅខ្ចីខាងឯគំនិតឡើយ បើខាងឯបំណងអាក្រក់ នោះចូរនៅជាកូនង៉ែតចុះ តែចំណែកខាងឯគំនិត នោះចូរធ្វើជាមនុស្សពេញអាយុវិញ
យើងខ្ញុំជាមនុស្សល្ងង់ល្ងើដោយយល់ដល់ព្រះគ្រីស្ទ តែអ្នករាល់គ្នាជាអ្នកប្រាជ្ញក្នុងព្រះគ្រីស្ទវិញ យើងខ្ញុំខ្សោយ តែអ្នករាល់គ្នាមានកំឡាំង អ្នករាល់គ្នាមានសេចក្ដីរុងរឿង តែយើងខ្ញុំអាប់ឱនកេរ្តិ៍ឈ្មោះវិញ
ដែលខ្ញុំនិយាយដូច្នេះនេះ គឺដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីខ្មាសវិញ តើគ្មានអ្នកមានប្រាជ្ញាណាក្នុងពួកអ្នករាល់គ្នា សូម្បីតែមួយ ដែលអាចនឹងជំនុំជំរះរឿង ដែលពួកបងប្អូនប្តឹងប្តល់គ្នាទេឬអី
ឯត្រង់ភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងរាល់គ្នាដឹងថា (ដ្បិតយើងទាំងអស់គ្នាមានចំណេះ រីឯចំណេះ នោះនាំឲ្យចិត្តប៉ោងឡើង តែសេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ