ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 2:70 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ជន​ខ្លះ ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ នឹង​ពួក​នេធីនិម ក៏​បាន​នៅ​ក្នុង​ទី​ក្រុង​ខ្លួន ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​ខ្លួន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​សង្ឃ ពួក​លេវី ប្រជា‌ជន​មួយ​ចំនួន ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ‌វិហារ បានរស់​នៅ​តាម​ទី​ក្រុង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​បាន​រស់​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ៗ​ខ្លួន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ប្រជា‌ជន ក្រុម​ចម្រៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក

អាល់គីតាប

ក្រុម​អ៊ីមុាំ ក្រុម​លេវី ប្រជា‌ជន ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក



អែសរ៉ា 2:70
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ទៅ​ហៅ​អ្នក​ឆ្មាំ​ទ្វារ​ទី​ក្រុង​ប្រាប់​ថា ពួក​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​មើល គ្មាន​អ្នក​ណា​មួយ​សោះ ក៏​គ្មាន​ឮ​សំឡេង​មនុស្ស​ណា​ឡើយ មាន​តែ​សេះនឹង​លា​ដែល​គេ​បាន​ចង​ទុក ហើយ​ទាំង​ត្រសាល​គេ​ក៏​នៅ​ដូច​ដែល


កាល​ពី​ដើម​ដែល​សូល​ធ្វើ​ជា​ស្តេច​នៅ​ឡើយ នោះ​គឺ​លោក​ហើយ ដែល​នាំ​ពួក​អ៊ីស្រាអែល​ចេញ​ចូល ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​បាន​មាន​បន្ទូល​ដល់​លោក​ថា គឺ​ឯង​ហើយ ដែល​ត្រូវ​ឃ្វាល​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​ធ្វើ​ជា​អ្នក​នាំ​មុខ​នៃ​រាស្ត្រ​អញ​ផង


រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ្តិ៍‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី នឹង​ពួក​នេធីនិម


រីឯ​ពួក​អ្នក​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​យូដា​គ្រប់​គ្នា ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន ក្នុង​ពួក​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន


ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង ពួក​បណ្តាជន​ខ្លះ ពួក​នេធីនិម នឹង​ពួក​អ៊ីស្រាអែល ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​ហើយ។