ពួកលេវីក៏ដំរូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
អែសរ៉ា 2:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកចំរៀង ជាពួកកូនចៅអេសាភ នោះមាន១២៨នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកចម្រៀង ជាកូនចៅអេសាភ មាន ១២៨ នាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមចម្រៀងជាកូនចៅរបស់លោកអេសាភមាន១២៨នាក់ អាល់គីតាប ក្រុមចំរៀងជាកូនចៅរបស់លោកអេសាភ មាន១២៨នាក់ |
ពួកលេវីក៏ដំរូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
ឯពួកកូនចៅរបស់ពួកអ្នកឆ្មាំទ្វារ ខាងវង្សរបស់សាលូម អេធើ ថាលម៉ូន អ័កគូប ហាធីថា នឹងសូបាយ រួមទាំងអស់មាន១៣៩នាក់។
កាលពួកជាងកំពុងតែដាក់ជើងជញ្ជាំង របស់ព្រះវិហារនៃព្រះយេហូវ៉ាចុះ នោះគេចាត់ពួកសង្ឃ ឲ្យស្លៀកពាក់ប្រដាប់សង្ឃ ហើយកាន់ត្រែ ព្រមទាំងពួកលេវី ជាកូនចៅអេសាភ ឲ្យកាន់ឈឹង ដើម្បីសរសើរដល់ព្រះយេហូវ៉ា តាមរបៀបរបស់ដាវីឌ ជាស្តេចអ៊ីស្រាអែល
ហើយម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌីៗជាកូនអេសាភៗជាមេនាំគេ ក្នុងការអរព្រះគុណកំពុងដែលអធិស្ឋាន នឹងបាកប៊ូគា ជាអ្នកបន្ទាប់ក្នុងពួកបងប្អូនខ្លួន ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាលៗជាកូនយេឌូថិន