អែសរ៉ា 2:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពួកលេវី នោះក្នុងពួកកូនចៅយេសួរ នឹងកាឌមាល ខាងវង្សរបស់ហូដាវា មាន៧៤នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកឯពួកលេវី ជាកូនចៅយេសួរ និងកាឌមាល កូនចៅហូដាវា មាន ៧៤ នាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមលេវី ជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវាមាន ៧៤នាក់ អាល់គីតាប ក្រុមលេវី ជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវា មាន៧៤នាក់ |
នោះយេសួរ នឹងពួកកូនចៅ ហើយបងប្អូនលោក កាឌមាល នឹងកូនចៅលោក ដែលជាពួកយូដា នឹងពួកកូនរបស់ហេណាដាឌ ព្រមទាំងកូនចៅគេ នឹងពួកលេវី ជាបងប្អូនគេផង ក៏ប្រឹងប្រែងត្រួតមើលពួកជាង ដែលធ្វើការក្នុងព្រះវិហារនៃព្រះ។
លុះដល់ថ្ងៃទី៤ នោះយើងថ្លឹងប្រាក់ មាស នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃម្រេម៉ូត ជាកូនអ៊ូរីយ៉ាដ៏ជាសង្ឃ នៅក្នុងព្រះវិហារនៃព្រះរបស់យើងរាល់គ្នា មានអេលាសារ ជាកូនភីនេហាស ព្រមទាំងយ៉ូសាបាឌ ជាកូនយេសួរ នឹងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ
ឯពួកលេវី នោះមានយេសួរ ប៊ីនុយ កាឌមាល សេរេប៊ីយ៉ា យូដា នឹងម៉ាថានា គឺលោកនេះ នឹងបងប្អូនលោក ដែលត្រួតលើការងារអរព្រះគុណ