គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច នឹងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
អែសរ៉ា 2:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបេត-អែល នឹងអៃយ មាន២២៣នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកក្រុងបេត-អែល និងអៃយ មាន ២២៣ នាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងបេតអែល និងអៃមាន ២២៣នាក់ អាល់គីតាប អ្នកក្រុងបេតអែល និងអៃ មាន២២៣ នាក់ |
គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច នឹងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
ឱហែសបូនអើយ ចូរទ្រហោយំចុះ ដ្បិតក្រុងអៃយត្រូវខូចបង់ហើយ ឱពួកកូនស្រីនៃក្រុងរ៉ាបាតអើយ ចូរស្រែកឡើង ចូរស្លៀកសំពត់ធ្មៃ ហើយទួញទំនួញចុះ ត្រូវឲ្យរត់ទៅមកតាមរបង ដ្បិតព្រះម៉ូឡុកនឹងត្រូវចាប់យកទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ នឹងពួកចៅហ្វាយវាទាំងប៉ុន្មានផង
គ្រានោះ ពួកអ្នកនៅបេត-អែលបានចាត់សារេស៊ើរ នឹងរេគេម-មែលេក ព្រមទាំងពួករបស់គេមកទូលអង្វរចំពោះព្រះយេហូវ៉ា
ឯយ៉ូស្វេលោកចាត់មនុស្សពីក្រុងយេរីខូរ ទៅឯក្រុងអៃយដែលនៅជិតបេត-អាវេន នៅខាងកើតបេត-អែល ដោយពាក្យថា ចូរឡើងទៅសង្កេតមើលស្រុកនោះ គេក៏ឡើងទៅសង្កេតមើលក្រុងអៃយ
គ្មានសល់មនុស្សណាមួយនៅក្នុងក្រុងអៃយ នឹងបេត-អែល ដែលមិនបានចេញទៅដេញតាមសាសន៍អ៊ីស្រាអែលនោះឡើយ គេបានទុកទីក្រុងឲ្យនៅចំហ ដេញតាមពួកអ៊ីស្រាអែលទៅ។
យ៉ូស្វេក៏ចាក់គេឲ្យទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន នៅកណ្តាលទាំងសងខាងនៃបេត-អែល នឹងអៃយ គឺនៅខាងលិចក្រុងអៃយ តែលោកស្នាក់នៅកណ្តាលពួកជនក្នុងយប់នោះវិញ។