អេសេគាល 46:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
រីឯនៅថ្ងៃបុណ្យ នឹងបុណ្យមានកំណត់ នោះត្រូវថ្វាយដង្វាយម្សៅជា១ថាំងសំរាប់គោឈ្មោល១ នឹង១ថាំងសំរាប់ចៀមឈ្មោល១ ហើយត្រង់កូនចៀមទាំងប៉ុន្មាន នោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជា៨កំប៉ុងសំរាប់ម្សៅ១ថាំង
សូមមើលជំពូក
រីឯនៅថ្ងៃបុណ្យ និងបុណ្យមានកំណត់ ត្រូវថ្វាយតង្វាយម្សៅជាមួយថាំងសម្រាប់គោឈ្មោលមួយ និងមួយថាំងសម្រាប់ចៀមឈ្មោលមួយ ហើយកូនចៀមទាំងប៉ុន្មាននោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជាប្រាំបីកំប៉ុងសម្រាប់ម្សៅមួយថាំង។
សូមមើលជំពូក
នៅថ្ងៃបុណ្យធម្មតា ឬក្នុងឱកាសពិធីបុណ្យសំខាន់ៗ ត្រូវថ្វាយតង្វាយម្សៅមួយថាំងជាមួយគោបា មួយថាំងទៀតជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបាន ត្រូវថ្វាយម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។
សូមមើលជំពូក
នៅថ្ងៃបុណ្យធម្មតា ឬក្នុងឱកាសពិធីបុណ្យសំខាន់ៗ ត្រូវជូនជំនូនម្សៅមួយថាំងជាមួយគោបា មួយថាំងទៀតជាមួយចៀមឈ្មោល ហើយប្រសិនបើធ្វើបានត្រូវជូនម្សៅមួយថាំងទៀតជាមួយកូនចៀម ដោយលាយប្រេងប្រាំមួយលីត្រផង។
សូមមើលជំពូក