ក្នុងរវាង៧ថ្ងៃនោះ ត្រូវថ្វាយដង្វាយឲ្យធួននឹងអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធជាទីបំផុត ហើយរបស់អ្វីដែលប៉ះនឹងអាសនាក៏នឹងបានជាបរិសុទ្ធដែរ។
អេសេគាល 44:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលណាគេចេញទៅឯទីលានខាងក្រៅ គឺទៅឯបណ្តាជនដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសំលៀកបំពាក់ ដែលគេស្លៀកពាក់សំរាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងប៉ុន្មាន ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនឲ្យគេញែកបណ្តាជនចេញជាបរិសុទ្ធ ដោយសារសំលៀកបំពាក់របស់គេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាគេចេញទៅទីលានខាងក្រៅ គឺទៅឯបណ្ដាជនដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសម្លៀកបំពាក់ដែលគេស្លៀកពាក់សម្រាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងប៉ុន្មាន ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនឲ្យគេញែកបណ្ដាជនចេញជាបរិសុទ្ធ ដោយសារសម្លៀកបំពាក់របស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកគេចេញទៅរកប្រជាជននៅទីលានខាងក្រៅ ត្រូវផ្លាស់សម្លៀកបំពាក់សម្រាប់បំពេញមុខងារចេញ រួចទុកសម្លៀកបំពាក់នោះនៅក្នុងបន្ទប់នៃទីសក្ការៈ។ ពួកគេត្រូវស្លៀកសម្លៀកបំពាក់ផ្សេងទៀត ដើម្បីកុំឲ្យប្រជាជនប៉ះពាល់សម្លៀកបំពាក់ដ៏សក្ការៈនោះ។ អាល់គីតាប ពេលពួកគេចេញទៅរកប្រជាជននៅទីលានខាងក្រៅ ត្រូវផ្លាស់សម្លៀកបំពាក់សម្រាប់បំពេញមុខងារចេញ រួចទុកសម្លៀកបំពាក់នោះនៅក្នុងបន្ទប់នៃទីសក្ការៈ។ ពួកគេត្រូវស្លៀកសម្លៀកបំពាក់ផ្សេងទៀត ដើម្បីកុំឲ្យប្រជាជនប៉ះពាល់សម្លៀកបំពាក់ដ៏សក្ការៈនោះ។ |
ក្នុងរវាង៧ថ្ងៃនោះ ត្រូវថ្វាយដង្វាយឲ្យធួននឹងអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធជាទីបំផុត ហើយរបស់អ្វីដែលប៉ះនឹងអាសនាក៏នឹងបានជាបរិសុទ្ធដែរ។
ត្រូវឲ្យញែករបស់ទាំងនោះចេញជាបរិសុទ្ធ ដើម្បីឲ្យបានបរិសុទ្ធជាទីបំផុត ឯរបស់អ្វីដែលប៉ះនឹងរបស់ទាំងនោះៗនឹងបានបរិសុទ្ធដែរ
លោកក៏ប្រាប់ខ្ញុំថា នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរដង្វាយ ដែលថ្វាយដោយព្រោះការរំលង នឹងដង្វាយលោះបាប ព្រមទាំងចំអិនដង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះ ចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្តាជនចេញជាបរិសុទ្ធដល់ព្រះដែរ
រួចអើរ៉ុនត្រូវចូលទៅក្នុងត្រសាលជំនុំវិញ ដោះសំលៀកបំពាក់ខ្លូតទេសដែលបានស្លៀកពាក់ ក្នុងកាលដែលចូលទៅក្នុងទីបរិសុទ្ធនោះចេញ ទុកនៅទីនោះ
ត្រូវឲ្យពាក់អាវខ្លូតទេសបរិសុទ្ធ នឹងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសំលៀកបំពាក់បរិសុទ្ធ បានជាត្រូវឲ្យងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាខាងក្រោយ
អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមដង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះ នៅត្រង់កន្លែងបរិសុទ្ធ
ឬបានរើសរបស់ដែលគេបាត់ ហើយកុហកថា មិនឃើញ ឬស្បថកុហកក្នុងសេចក្ដីណាមួយនេះ ដែលមនុស្សតែងប្រព្រឹត្តទាំងធ្វើបាបដូច្នោះ
បើអ្នកនោះបានប្រព្រឹត្ត ហើយមានទោសដូច្នោះ នោះត្រូវឲ្យសងរបស់ដែលខ្លួនបានលួច បានកំហែងយក ដែលគេបានផ្ញើទុកនឹងខ្លួន ឬរបស់បាត់ដែលខ្លួនបានឃើញ
បើអ្នកណាដក់សាច់ដ៏បរិសុទ្ធក្នុងថ្នក់អាវទៅឯណា រួចអាវប៉ះនឹងនំបុ័ង សំឡ ស្រាទំពាំងបាយជូរ ប្រេង ឬម្ហូបអ្វីក៏ដោយ តើរបស់នោះនឹងបានបរិសុទ្ធដែរឬ នោះពួកសង្ឃបានឆ្លើយថា ទេ