អេសេគាល 43:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាទំហំនៃអាសនា ដែលវាស់តាមហត្ថ គឺហត្ថធំដែលត្រូវជា១ហត្ថ១ទះ បាតនៃអាសនាបាន១ហត្ថ ទទឹង១ហត្ថ ហើយគែមនៅជុំវិញហាម បាន១ចំអាម នោះជាជើងនៃអាសនា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាទំហំនៃអាសនាដែលវាស់តាមហត្ថ គឺហត្ថធំដែលត្រូវជាមួយហត្ថមួយទះ បាតនៃអាសនានឹងបានកម្ពស់ មួយហត្ថ ទទឹងមួយហត្ថ ហើយគែមនៅជុំវិញហាម បានមួយចំអាម នេះជាកម្ពស់នៃអាសនា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទំហំរបស់អាសនៈគិតជាហត្ថ ហើយខ្នាតមួយហត្ថនេះវែងជាងខ្នាតមួយហត្ថធម្មតាមួយទះ។ ចង្អូរនៅជុំវិញអាសនៈមានជម្រៅមួយហត្ថ ទទឹងមួយហត្ថ រីឯគែមព័ទ្ធជុំវិញមានកម្រាស់មួយតឹក។ អាល់គីតាប ទំហំរបស់អាសនៈគិតជាហត្ថ ហើយខ្នាតមួយហត្ថនេះវែងជាងខ្នាតមួយហត្ថធម្មតាមួយទះ។ ចង្អូរនៅជុំវិញអាសនៈមានជម្រៅមួយហត្ថ ទទឹងមួយហត្ថ រីឯគែមព័ទ្ធជុំវិញមានកំរាស់មួយតឹក។ |
នោះក៏ឃើញមានកំផែង នៅព័ទ្ធជុំវិញ ខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសំរាប់វាស់ប្រវែង៦ហត្ថ ដែលក្នុង១ហត្ថនោះ ត្រូវជា១ហត្ថ១ទះ ដូច្នេះ លោកក៏វាស់កំរាស់កំផែងនោះត្រូវជា១ខ្នាតបបុស ហើយកំពស់ក៏១ខ្នាតនោះដែរ
ខ្ញុំក៏ពិចារណាមើលកំពស់ព្រះវិហារនៅព័ទ្ធជុំវិញ ឃើញថា ជើងជញ្ជាំងបន្ទប់ទាំងនោះបានខ្ពស់ពេញ១ខ្នាតបបុស គឺ៦ហត្ថធំ