ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 42:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ទី​ដើរ​នៅ​មុខ​បន្ទប់​ទាំង​នោះ មើល​ទៅ​ដូច​ទី​ដើរ​នៃ​បន្ទប់​ដែល​នៅ​ខាង​ជើង​ដែរ មាន​បណ្តោយ នឹង​ទទឹង​ស្មើ​គ្នា ហើយ​អស់​ទាំង​ផ្លូវ​ចេញ​ពី​បន្ទប់​ទាំង​នោះ ក៏​ត្រូវ​តាម​របៀប ហើយ​តាម​ទ្វារ​បន្ទប់​មុន​នោះ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ច្រក​មួយ​នៅ​មុខ​បន្ទប់​ទាំង​នោះ មើល​ទៅ​ដូច​កន្លែង​ដើរ​នៃ​បន្ទប់​ដែល​នៅ​ខាង​ជើង​ដែរ មាន​បណ្តោយ និង​ទទឹង​ស្មើ​គ្នា ហើយ​គ្រប់​ផ្លូវ​ចេញ​ពី​បន្ទប់​ទាំង​នោះ ក៏​ត្រូវ​តាម​របៀប ហើយ​តាម​ទ្វារ​បន្ទប់​មុន​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​មុខ​បន្ទប់​ទាំង​នោះ មាន​ច្រក​មួយ​ដូច​នៅ​មុខ​បន្ទប់​ជួរ​ខាង​ជើង គឺ​មាន​បណ្ដោយ មាន​ទទឹង​ដូច​គ្នា ហើយ​មាន​ផ្លូវ​ចេញ​ចូល មាន​ទ្រង់‌ទ្រាយ និង​មាន​ទ្វារ​ដូច​គ្នា

សូមមើលជំពូក

អាល់គីតាប

នៅ​មុខ​បន្ទប់​ទាំង​នោះ មាន​ច្រក​មួយ​ដូច​នៅ​មុខ​បន្ទប់​ជួរ​ខាង​ជើង គឺ​មាន​បណ្ដោយ មាន​ទទឹង​ដូច​គ្នា ហើយ​មាន​ផ្លូវ​ចេញ​ចូល មាន​ទ្រង់‌ទ្រាយ និង​មាន​ទ្វារ​ដូច​គ្នា

សូមមើលជំពូក



អេ‌សេ‌គាល 42:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពី​មុខ​បន្ទប់​ទាំង​ប៉ុន្មាន នោះ​មាន​ទី​ដើរ ទទឹង​១០​ហត្ថ ខាង​ក្នុង​ក៏​មាន​ផ្លូវ​១​ហត្ថ​ចូល​តាម​ទ្វារ​បន្ទប់​ទាំង​នោះ ដែល​បើក​ទៅ​ទិស​ខាង​ជើង


បើ​គេ​មាន​សេចក្ដី​ខ្មាស​ចំពោះ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត នោះ​ត្រូវ​ឲ្យ​គេ​ស្គាល់​រាង នឹង​បែប​ផែន​នៃ​ព្រះ‌វិហារ ព្រម​ទាំង​ផ្លូវ​ចេញ​ចូល នឹង​សណ្ឋាន​គ្រប់​យ៉ាង ហើយ​ក្រឹត្យ‌ក្រម​គ្រប់​ជំពូក នូវ​អស់​ទាំង​បញ្ញត្ត​ច្បាប់​នៃ​ព្រះ‌វិហារ​ផង ចូរ​កត់​ទុក​ទាំង​អស់​នៅ​ចំពោះ​ភ្នែក​គេ ដើម្បី​ឲ្យ​គេ​បាន​រក្សា​ទុក​នូវ​សណ្ឋាន​គ្រប់​យ៉ាង នឹង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ផ្ចង់​ចិត្ត​ចុះ ត្រូវ​ឲ្យ​មើល​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​និយាយ ពី​ដំណើរ​បៀប​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​អស់​ទាំង​ច្បាប់​ផង ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ផ្លូវ​ចូល​ព្រះ‌វិហារ នឹង​អស់​ទាំង​ផ្លូវ​ចេញ​ពី​ទី​បរិសុទ្ធ​ផង


ឯ​ព្រំ‌ខណ្ឌ​នៃ​ទី​ក្រុង​នោះ គឺ​ខាង​ជើង​មាន​៤៥០០​ខ្នាត​តាម​រង្វាស់