អេសេគាល 42:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកក៏នាំខ្ញុំ ចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅឯទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលានទទេ ដែលនៅខាងជើងប្រទល់មុខនឹងមន្ទីរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលាន ដែលនៅខាងជើងប្រទល់មុខនឹងអាគារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកនាំខ្ញុំចេញទៅទីលានខាងក្រៅ ផ្នែកខាងជើង ហើយនាំខ្ញុំទៅបន្ទប់ផ្សេងៗ ដែលនៅជាប់ធ្លាធំ និងអាគារខាងក្រោយព្រះវិហារ។ អាល់គីតាប បន្ទាប់មក គាត់នាំខ្ញុំចេញទៅទីលានខាងក្រៅ ផ្នែកខាងជើង ហើយនាំខ្ញុំទៅបន្ទប់ផ្សេងៗ ដែលនៅជាប់ធ្លាធំ និងអាគារខាងក្រោយម៉ាស្ជិទ។ |
រួចលោកនាំខ្ញុំទៅឯទីលានខាងក្រៅ នោះឃើញមានបន្ទប់ ហើយកំរាលថ្មដែលធ្វើសំរាប់ទីលាននៅជុំវិញ គឺមានបន្ទប់៣០ នៅលើកំរាលថ្មនោះ
លោកក៏នាំខ្ញុំទៅខាងត្បូង នោះឃើញមានទ្វារ១ ដែលបើកទៅទិសខាងត្បូងដែរ លោកវាស់សសរ នឹងខ្លោងទ្វារទាំងនោះ ក៏ត្រូវនឹងទំហំទាំងនោះ
រួចលោកនាំខ្ញុំទៅដល់ទីលានខាងក្នុង ក្បែរទ្វារកំផែងខាងត្បូង លោកវាស់ទ្វារខាងត្បូង ក៏ត្រូវនឹងទំហំទាំងនោះ
រួចលោកនាំខ្ញុំទៅឯព្រះវិហារ ក៏វាស់សសរបានទទឹង៦ហត្ថខាងនេះ ហើយ៦ហត្ថខាងនោះ ដែលស្មើនឹងទទឹងរោងឧបោសថ
ឯកំរាស់នៃជញ្ជាំងខាងក្រៅរបស់បន្ទប់ទាំងនោះបាន៥ហត្ថ ហើយប្រឡោះដែលសល់ នោះសំរាប់បន្ទប់ខាងៗរបស់ព្រះវិហារ
នៅក្នុងកំរាស់កំផែងទីលានខាងកើត ប្រទល់មុខនឹងទីលានទទេ ហើយពីមុខមន្ទីរ នោះមានបន្ទប់ដែរ
រួចលោកនិយាយមកខ្ញុំថា បន្ទប់ទាំងប៉ុន្មាននៅខាងជើង ហើយខាងត្បូង ដែលនៅមុខទីលានទទេ នោះជាបន្ទប់បរិសុទ្ធ ជាកន្លែងនៃពួកសង្ឃដែលចូលទៅជិតព្រះយេហូវ៉ា គេបរិភោគរបស់បរិសុទ្ធបំផុត គឺនៅទីនោះដែលគេត្រូវដាក់របស់បរិសុទ្ធបំផុត ជាដង្វាយម្សៅ ដង្វាយលោះបាប នឹងដង្វាយដែលថ្វាយដោយព្រោះការរំលងផង ដ្បិតទីនោះជាទីបរិសុទ្ធ
នៅពីមុខបន្ទប់ទាំងប៉ុន្មាន នោះមានទីដើរ ទទឹង១០ហត្ថ ខាងក្នុងក៏មានផ្លូវ១ហត្ថចូលតាមទ្វារបន្ទប់ទាំងនោះ ដែលបើកទៅទិសខាងជើង
តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ