ឯទ្វារនៃបន្ទប់ទាំងនោះ ក៏បើកទៅខាងកន្លែងដែលសល់នោះ គឺមានទ្វារ១បើកទៅខាងជើង ហើយ១ទៀតបើកទៅខាងត្បូង ហើយមានប្រឡោះសល់នៅព័ទ្ធជុំវិញទទឹង៥ហត្ថ។
អេសេគាល 41:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកំរាស់នៃជញ្ជាំងខាងក្រៅរបស់បន្ទប់ទាំងនោះបាន៥ហត្ថ ហើយប្រឡោះដែលសល់ នោះសំរាប់បន្ទប់ខាងៗរបស់ព្រះវិហារ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកម្រាស់នៃជញ្ជាំងខាងក្រៅរបស់បន្ទប់ទាំងនោះបានប្រាំហត្ថ ហើយប្រឡោះដែលសល់ សម្រាប់បន្ទប់ខាងៗរបស់ព្រះវិហារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជញ្ជាំងដែលនៅខាងក្រៅបន្ទប់អមមានកម្រាស់ប្រាំហត្ថ។ រីឯធ្លានៅចន្លោះបន្ទប់អម ដែលនៅជាប់នឹងជញ្ជាំង អាល់គីតាប ជញ្ជាំងដែលនៅខាងក្រៅបន្ទប់អមមានកំរាស់ប្រាំហត្ថ។ រីឯធ្លានៅចន្លោះបន្ទប់អម ដែលនៅជាប់នឹងជញ្ជាំង |
ឯទ្វារនៃបន្ទប់ទាំងនោះ ក៏បើកទៅខាងកន្លែងដែលសល់នោះ គឺមានទ្វារ១បើកទៅខាងជើង ហើយ១ទៀតបើកទៅខាងត្បូង ហើយមានប្រឡោះសល់នៅព័ទ្ធជុំវិញទទឹង៥ហត្ថ។
រួចមកលោកវាស់ជញ្ជាំងនៃព្រះវិហារ មាន៦ហត្ថហើយទទឹងគ្រប់ទាំងបន្ទប់ នៅខាងជុំវិញព្រះវិហារ នោះបាន៤ហត្ថគ្រប់ទាំងអស់
រួចលោកក៏នាំខ្ញុំ ចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅឯទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលានទទេ ដែលនៅខាងជើងប្រទល់មុខនឹងមន្ទីរ
នៅពីមុខបន្ទប់ទាំងប៉ុន្មាន នោះមានទីដើរ ទទឹង១០ហត្ថ ខាងក្នុងក៏មានផ្លូវ១ហត្ថចូលតាមទ្វារបន្ទប់ទាំងនោះ ដែលបើកទៅទិសខាងជើង