នៅត្រង់ផ្លូវចូលទៅក្នុងព្រះវិហារ នោះទ្រង់ធ្វើក្របទ្វារពីឈើអូលីវបែបដូច្នោះដែរ ឯក្របទ្វារនោះមានកំពស់១ភាគក្នុង៥នៃជញ្ជាំង
អេសេគាល 41:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯក្របទ្វានៃព្រះវិហារ មាន៤ជ្រុងស្មើ ហើយខាងមុខនៃទីបរិសុទ្ធ មានសណ្ឋានមើលទៅដូចគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯក្របទ្វានៃព្រះវិហារ មានបួនជ្រុងស្មើ ហើយខាងមុខនៃទីបរិសុទ្ធ មើលទៅមានសណ្ឋានដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រអប់ទ្វារព្រះវិហារមានរាងបួនជ្រុង។ នៅខាងមុខទីសក្ការៈបំផុត អាល់គីតាប ប្រអប់ទ្វារម៉ាស្ជិទមានរាងបួនជ្រុង។ នៅខាងមុខទីសក្ការៈបំផុត |
នៅត្រង់ផ្លូវចូលទៅក្នុងព្រះវិហារ នោះទ្រង់ធ្វើក្របទ្វារពីឈើអូលីវបែបដូច្នោះដែរ ឯក្របទ្វារនោះមានកំពស់១ភាគក្នុង៥នៃជញ្ជាំង
រួចលោកវាស់បាំងសាចបាន៨ហត្ថ ហើយសសរបាំងសាចនោះបាន២ហត្ថ ឯបាំងសាចនៃទ្វារកំផែងនោះនៅខាងក្នុង
រួចលោកនាំខ្ញុំទៅឯព្រះវិហារ ក៏វាស់សសរបានទទឹង៦ហត្ថខាងនេះ ហើយ៦ហត្ថខាងនោះ ដែលស្មើនឹងទទឹងរោងឧបោសថ