លោកក៏វាស់ទីលានបានប្រវែង១០០ហត្ថ ទទឹង១០០ហត្ថ ៤ជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។
អេសេគាល 41:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកក៏វាស់ព្រះវិហារបាន១០០ហត្ថ ហើយទីលានទទេ នឹងមន្ទីរនោះ ព្រមទាំងជញ្ជាំងផង នោះមានបណ្តោយ១០០ហត្ថ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកក៏វាស់ព្រះវិហារបានមួយរយហត្ថ ហើយទីលាន និងអាគារនោះ ព្រមទាំងជញ្ជាំងផង នោះមានបណ្តោយមួយរយហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះវាស់ព្រះដំណាក់ ឃើញមានបណ្ដោយមួយរយហត្ថ។ ចំណែកឯធ្លាធំ អាគារ និងជញ្ជាំង ក៏មានបណ្ដោយមួយរយហត្ថដែរ។ អាល់គីតាប បុរសនោះវាស់ម៉ាស្ជិទ ឃើញមានបណ្ដោយមួយរយហត្ថ។ ចំណែកឯធ្លាធំ អាគារ និងជញ្ជាំង ក៏មានបណ្ដោយមួយរយហត្ថដែរ។ |
លោកក៏វាស់ទីលានបានប្រវែង១០០ហត្ថ ទទឹង១០០ហត្ថ ៤ជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។
ឯមន្ទីរដែលនៅខាងមុខទីលានទទេ គឺនៅខាងលិច នោះទទឹង៧០ហត្ថ បណ្តោយ៩០ហត្ថ ហើយជញ្ជាំងមន្ទីរនៅព័ទ្ធជុំវិញ មានកំរាស់៥ហត្ថ
លោកក៏វាស់ប្រវែងនៃមន្ទីរ នៅមុខទីលានទទេ ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបាន១០០ហត្ថ ហើយទាំងព្រះវិហារខាងក្នុង នឹងបាំងសាចនៃទីលានផង
រួចលោកក៏នាំខ្ញុំ ចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅឯទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលានទទេ ដែលនៅខាងជើងប្រទល់មុខនឹងមន្ទីរ
នៅក្នុងកំរាស់កំផែងទីលានខាងកើត ប្រទល់មុខនឹងទីលានទទេ ហើយពីមុខមន្ទីរ នោះមានបន្ទប់ដែរ
ដ្បិតបន្ទប់ទាំងនោះដែលនៅទីលានខាងក្រៅ មានបណ្តោយ៥០ហត្ថ ហើយមើល នៅមុខព្រះវិហារនោះមាន១០០ហត្ថ