រួចលោកក៏នាំខ្ញុំ ចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅឯទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលានទទេ ដែលនៅខាងជើងប្រទល់មុខនឹងមន្ទីរ
អេសេគាល 41:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមន្ទីរដែលនៅខាងមុខទីលានទទេ គឺនៅខាងលិច នោះទទឹង៧០ហត្ថ បណ្តោយ៩០ហត្ថ ហើយជញ្ជាំងមន្ទីរនៅព័ទ្ធជុំវិញ មានកំរាស់៥ហត្ថ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអាគារមួយដែលនៅខាងមុខទីលាន គឺនៅខាងលិច មានទទឹងចិតសិបហត្ថ បណ្តោយកៅសិបហត្ថ ហើយជញ្ជាំងអាគារនៅព័ទ្ធជុំវិញ មានកម្រាស់ប្រាំហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកម្រាស់ប្រាំហត្ថ។ អាល់គីតាប នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកំរាស់ប្រាំហត្ថ។ |
រួចលោកក៏នាំខ្ញុំ ចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅឯទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលានទទេ ដែលនៅខាងជើងប្រទល់មុខនឹងមន្ទីរ
នៅក្នុងកំរាស់កំផែងទីលានខាងកើត ប្រទល់មុខនឹងទីលានទទេ ហើយពីមុខមន្ទីរ នោះមានបន្ទប់ដែរ
រួចលោកនិយាយមកខ្ញុំថា បន្ទប់ទាំងប៉ុន្មាននៅខាងជើង ហើយខាងត្បូង ដែលនៅមុខទីលានទទេ នោះជាបន្ទប់បរិសុទ្ធ ជាកន្លែងនៃពួកសង្ឃដែលចូលទៅជិតព្រះយេហូវ៉ា គេបរិភោគរបស់បរិសុទ្ធបំផុត គឺនៅទីនោះដែលគេត្រូវដាក់របស់បរិសុទ្ធបំផុត ជាដង្វាយម្សៅ ដង្វាយលោះបាប នឹងដង្វាយដែលថ្វាយដោយព្រោះការរំលងផង ដ្បិតទីនោះជាទីបរិសុទ្ធ
ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្ដីកំភូតណាចូលទៅក្នុងទីក្រុងនោះបានឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។