តើមានប្រយោជន៍អ្វី ដែលទ្រង់កំចាយឈាមទូលបង្គំ ហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះ តើធូលីនឹងសរសើរដល់ទ្រង់ដែរឬ តើនឹងនិទានពីសេចក្ដីស្មោះត្រង់របស់ទ្រង់ឬទេ
អេសេគាល 32:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សអើយ ចូរទ្រហោយំនឹងពួកកកកុញរបស់ស្រុកអេស៊ីព្ទចុះ ហើយបោះគេចុះ គឺវា នឹងពួកកូនស្រីៗរបស់សាសន៍ទាំងប៉ុន្មានដែលមានល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កូនមនុស្សអើយ ចូរទ្រហោយំនឹងប្រជាជនជាច្រើន ឥតគណនារបស់ស្រុកអេស៊ីព្ទទៅ ចូររុញទម្លាក់គេ គឺទាំងគេ និងពួកកូនស្រីរបស់សាសន៍ទាំងប៉ុន្មាន ដែលមានឈ្មោះល្បី ទៅក្នុងទីទាបជាងផែនដី ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនមនុស្សអើយ ចូរយំសោកស្រណោះប្រជាជនដ៏ច្រើនឥតគណនានៅស្រុកអេស៊ីបទៅ! ចូរឲ្យបទទំនួញនេះរុញពួកគេទម្លាក់ទៅក្នុងទីជម្រៅ រួមជាមួយប្រជាជាតិដ៏ខ្លាំងពូកែឯទៀតៗ គឺជាមួយអស់អ្នកដែលធ្លាក់រណ្ដៅ! អាល់គីតាប កូនមនុស្សអើយ ចូរយំសោកស្រណោះប្រជាជនដ៏ច្រើនឥតគណនានៅស្រុកអេស៊ីបទៅ! ចូរឲ្យបទទំនួញនេះរុញពួកគេទម្លាក់ទៅក្នុងទីជម្រៅ រួមជាមួយប្រជាជាតិដ៏ខ្លាំងពូកែឯទៀតៗ គឺជាមួយអស់អ្នកដែលធ្លាក់រណ្ដៅ! |
តើមានប្រយោជន៍អ្វី ដែលទ្រង់កំចាយឈាមទូលបង្គំ ហើយឲ្យទូលបង្គំចុះទៅក្នុងរណ្តៅនោះ តើធូលីនឹងសរសើរដល់ទ្រង់ដែរឬ តើនឹងនិទានពីសេចក្ដីស្មោះត្រង់របស់ទ្រង់ឬទេ
តែឯងបានត្រូវទំលាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជំរៅនៃជង្ហុកធំ
ដូច្នេះ អញនឹងយំចំពោះដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ ឱក្រុងហែសបូន នឹងក្រុងអេលាលេអើយ អញនឹងស្រោចឯងដោយទឹកភ្នែក ដ្បិតសូរសំរែករបស់សឹកសង្គ្រាមបានធ្លាក់មកចំនឹងការប្រមូលផល នឹងការច្រូតកាត់របស់ឯងហើយ
មើល នៅថ្ងៃនេះ អញតាំងឯងលើអស់ទាំងសាសន៍ នឹងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទំលាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង។
នោះអញនឹងទំលាក់ឯងទៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដល់ពួកមនុស្សពីបុរាណ ហើយនឹងឲ្យឯងនៅទីជំរៅបំផុតនៃផែនដី ជាកន្លែងស្ងាត់ជ្រងំពីយូរមកហើយ គឺឲ្យនៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដើម្បីមិនឲ្យមានអ្នកណានៅក្នុងឯងទៀតឡើយ តែអញនឹងបំរុងទុកសិរីល្អ សំរាប់ស្ថានរបស់មនុស្សរស់វិញ
ប្រយោជន៍មិនឲ្យអស់ទាំងដើមឈើដែលដុះនៅក្បែរទឹកបានដំកើងខ្លួន ដោយមានកំពស់ ឬលូតកំពូលឡើងដល់ក្នុងមែកញឹកស្និតឡើយ ហើយមិនឲ្យដើមណាដែលបឺតទឹក បានឈរឡើង ដោយមានសណ្ឋានខ្ពស់ដែរ ដ្បិតវាត្រូវប្រគល់ដល់សេចក្ដីស្លាប់ទាំងអស់ គឺដល់ទីទាបបំផុតក្នុងផែនដី ឲ្យនៅកណ្តាលពួកមនុស្សជាតិ ជាមួយនឹងពួកមនុស្សដែលចុះទៅក្នុងជង្ហុកធំ។
អញបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលអញបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន នឹងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី
អញនឹងធ្វើឲ្យពួកកកកុញរបស់ឯងដួល ដោយដាវនៃពួកខ្លាំងពូកែ គេសុទ្ធតែជាមនុស្សគួរស្ញែងខ្លាច នៅក្នុងអស់ទាំងសាសន៍ គេនឹងធ្វើឲ្យសេចក្ដីឆ្មើងឆ្មៃរបស់ស្រុកអេស៊ីព្ទសូន្យបាត់ទៅ ហើយពួកកកកុញរបស់វានឹងត្រូវវិនាសទៅដែរ
នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ ពួកកូនស្រីៗនៃអស់ទាំងសាសន៍ នឹងទួញទំនួញដោយពាក្យនេះ គេនឹងទួញទំនួញនឹងស្រុកអេស៊ីព្ទ ហើយនឹងពួកកកកុញវា ដោយពាក្យនេះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់វាថា ពីដើម ឯងប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសំបើមនៅក្នុងសមុទ្រ ឯងបានធ្លាយចេញមកជាមួយនឹងទន្លេទាំងប៉ុន្មានរបស់ឯង ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងឯង ព្រមទាំងឲ្យទន្លេគេល្អក់ទាំងអស់ផង
ពួកមនុស្សថ្នឹកច្បាំងដ៏ខ្លាំងពូកែគេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយនឹងពួកអ្នកដែលជួយវាដែរ គេបានចុះទៅហើយ គេដេកស្តូកនៅ គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។
នោះក៏ដូចជាការជាក់ស្តែង ដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង ការជាក់ស្តែងទាំងនោះ ដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះខ្ញុំក៏ដួលផ្កាប់មុខចុះ
ដោយហេតុនោះ អញបានកាប់គេ ដោយសារពួកហោរា ហើយបានសំឡាប់គេ ដោយពាក្យពីមាត់អញ ឯសេចក្ដីវិនិច្ឆ័យរបស់អញ នោះប្រៀបដូចជាពន្លឺដែលចាំងមក
ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយកាយអាក្រាត ខ្ញុំនឹងស្រែកលូដូចជាស្វាន ហើយនឹងយំរងំដូចជាអូសទ្រីច
ហើយឯឯង កាពើណិមអើយ ដែលឯងបានដំកើងឡើងស្មើនឹងស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ពីព្រោះឯការឫទ្ធិបារមី ដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅក្រុងសូដុំមវិញ នោះក្រុងគេនឹងបានស្ថិតស្ថេរនៅដរាបដល់សព្វថ្ងៃនេះ