ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា អញបានឲ្យស្រុកអេស៊ីព្ទដល់គេ ទុកជាបំណាច់នៃការដែលគេបានបំរើនោះ ពីព្រោះគេបានធ្វើការនោះបំរើដល់អញ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងបានឲ្យស្រុកអេស៊ីព្ទដល់គេ ទុកជាបំណាច់នៃការដែលគេបានបម្រើនោះ ពីព្រោះគេបានធ្វើការនោះបម្រើដល់យើង។
យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ទុកជាកម្រៃចំពោះកិច្ចការដែលគេបានធ្វើ ដ្បិតពួកទាហានរបស់ស្ដេចនេះបានធ្វើការឲ្យយើង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ទុកជាកំរៃចំពោះកិច្ចការដែលគេបានធ្វើ ដ្បិតពួកទាហានរបស់ស្ដេចនេះបានធ្វើការឲ្យយើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលមកយេហ៊ូវថា ដោយព្រោះឯងបានប្រព្រឹត្តល្អ ដោយសំរេចសេចក្ដីដែលត្រឹមត្រូវនៅភ្នែកអញ ហើយបានធ្វើដល់ជំនួរវង្សរបស់អ័ហាប់ តាមគ្រប់ទាំងគំនិតដែលនៅក្នុងចិត្តអញ នោះពួកកូនចៅឯងនឹងបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល រហូតដល់អស់៤ដំណ
នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង នឹងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ នឹងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច
គេនឹងមកវាយស្រុកអេស៊ីព្ទ គ្រានោះ មនុស្សណាដែលសំរាប់ស្លាប់ នឹងត្រូវស្លាប់ទៅ អ្នកណាដែលសំរាប់ដឹកទៅជាឈ្លើយ នឹងត្រូវដឹកទៅ ហើយអ្នកណាដែលសំរាប់ដាវ នឹងត្រូវប្រគល់ទៅដល់ដាវ