ហើយអញនឹងប្រគល់សាសន៍អេស៊ីព្ទទៅក្នុងកណ្តាប់ដៃនៃម្ចាស់១យ៉ាងសាហាវ ជាស្តេចគួរស្ញែងខ្លាចដែលនឹងសោយរាជ្យលើគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ។
អេសេគាល 29:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះ ទៅជាឈ្លើយ ហើយយករបឹបនឹងរំពាផង នោះនឹងបានជាបំណាច់ដល់ពួកកងទ័ពរបស់ខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះ ទៅជាឈ្លើយ ហើយយកទ្រព្យសម្បត្តិ និងរឹបអូសយកធ្វើជារបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ យើងប្រកាសក្នុងនាមយើងជាព្រះជាអម្ចាស់ថា យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងនាំយកទ្រព្យសម្បត្តិស្រុកអេស៊ីបទៅស្រុករបស់ខ្លួន ស្ដេចនេះនឹងរឹបអូសយកទាំងអស់ ឥតទុកឲ្យនៅសល់អ្វីឡើយ។ ស្ដេចនឹងយកជយភណ្ឌធ្វើជាបៀវត្សរ៍ចែកឲ្យកងទ័ពរបស់ខ្លួន។ អាល់គីតាប ហេតុនេះ យើងប្រកាសក្នុងនាមយើងជាអុលឡោះតាអាឡាជាម្ចាស់ថា យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងនាំយកទ្រព្យសម្បត្តិស្រុកអេស៊ីបទៅស្រុករបស់ខ្លួន ស្ដេចនេះនឹងរឹបអូសយកទាំងអស់ ឥតទុកឲ្យនៅសល់អ្វីឡើយ។ ស្ដេចនឹងយកជយភ័ណ្ឌធ្វើជាបៀវត្សរ៍ចែកឲ្យកងទ័ពរបស់ខ្លួន។ |
ហើយអញនឹងប្រគល់សាសន៍អេស៊ីព្ទទៅក្នុងកណ្តាប់ដៃនៃម្ចាស់១យ៉ាងសាហាវ ជាស្តេចគួរស្ញែងខ្លាចដែលនឹងសោយរាជ្យលើគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ។
នោះនឹងបានជាកន្លែងសំរាប់ហាលអួន នៅកណ្តាលសមុទ្រ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដូច្នេះ ទីក្រុងនោះនឹងត្រឡប់ជារបឹបដល់អស់ទាំងសាសន៍
ហើយនឹងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន ហើយសំរេចសេចក្ដីយុត្តិធម៌ដល់ក្រុងនរផង
នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួសដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់
កូនមនុស្សអើយ ចូរប្រាប់ដល់ផារ៉ោន ស្តេចស្រុកអេស៊ីព្ទ នឹងពួកកកកុញរបស់វាថា ដែលឯងធំទាំងម៉្លេះ នោះតើធៀបដូចជាអ្វី
ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដាវរបស់ស្តេចបាប៊ីឡូននឹងមកលើឯង
កាលណាអញបានធ្វើឲ្យស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់ ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ ហើយកាលណាអញបានវាយអស់អ្នកនៅស្រុកនោះ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
ដើម្បីនឹងចាប់យករបឹបនឹងរំពា ហើយត្រឡប់ដៃទៅទាស់នឹងទីខូចបង់ ដែលមានមនុស្សអាស្រ័យនៅឡើងវិញ ហើយទាស់នឹងបណ្តាមនុស្ស ដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចំរើនបានហ្វូងសត្វ នឹងទ្រព្យសម្បត្តិ ក៏នៅចំកណ្តាលផែនដី