ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 27:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ទំនិញ​ឯង​បាន​ចេញ​ទៅ​តាម​ផ្លូវ​សមុទ្រ នោះ​ឯង​បាន​ចំអែត​ដល់​សាសន៍​ជា​ច្រើន ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្តេច​នៅ​ផែនដី​មាន​ជា​ច្រើន​ឡើង ដោយ‌សារ​ទ្រព្យ​សម្បត្តិ នឹង​ទំនិញ​ដ៏​បរិបូរ​របស់​ឯង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​ទំនិញ​របស់​អ្នក​ចេញ​ទៅ​តាម​ផ្លូវ​សមុទ្រ នោះ​អ្នក​បាន​ចម្អែត​ដល់​សាសន៍​ជា​ច្រើន អ្នក​បាន​ធ្វើ​ឲ្យ​ពួក​ស្តេច​នៅ​ផែន‌ដី​មាន​ជា​ច្រើន​ឡើង ដោយ‌សារ​ទ្រព្យ‌សម្បត្តិ និង​ទំនិញ​ដ៏​បរិបូរ​របស់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​អ្នក​ដឹក​ទំនិញ​នៅ​តាម​សមុទ្រ ប្រជា‌ជន​ជា​ច្រើន​បាន​ឆ្អែត។ ទ្រព្យ​សម្បត្តិ និង​ទំនិញ​ដ៏​បរិបូណ៌​របស់​អ្នក បាន​ធ្វើ​ឲ្យ​ស្ដេច​ជា​ច្រើន​នៅ​ផែនដី ក្លាយ​ទៅ​ជា​អ្នក​មាន។

សូមមើលជំពូក

អាល់គីតាប

ពេល​អ្នក​ដឹក​ទំនិញ​នៅ​តាម​សមុទ្រ ប្រជា‌ជន​ជា​ច្រើន​បាន​ឆ្អែត។ ទ្រព្យ​សម្បត្តិ និង​ទំនិញ​ដ៏​បរិបូណ៌​របស់​អ្នក បាន​ធ្វើ​ឲ្យ​ស្ដេច​ជា​ច្រើន​នៅ​ផែនដី ក្លាយ​ទៅ​ជា​អ្នក​មាន។

សូមមើលជំពូក



អេ‌សេ‌គាល 27:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​ប្រាប់​ដល់​ក្រុង​ទីរ៉ុស​ថា ម្នាល​ឯង​ដែល​នៅ​ត្រង់​ទ្វារ​សមុទ្រ ជា​អ្នក​ជំនួញ​សំរាប់​ជន‌ជាតិ​នៅ​កោះ​ជា​ច្រើន​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ទីរ៉ុស​អើយ ឯង​បាន​ពោល​ថា អញ​មាន​លំអ​គ្រប់​លក្ខណ៍​ហើយ


ដ្បិត​ដោយ‌សារ​ការ​ជួញ​ប្រែ​ដ៏​បរិបូរ​របស់​ឯង នោះ​គេ​បាន​បំពេញ​ឯង​ដោយ​សេចក្ដី​ច្រឡោត ហើយ​ឯង​បាន​ធ្វើ​បាប ហេតុ​នោះអញ​បាន​បោះ​ចោល​ឯង​ចេញ​ពី​ភ្នំ​នៃ​ព្រះ ទុក​ដូច​ជា​របស់​អាប់‌ឱន​ទៅ​វិញ ឱ​ចេរូប៊ីន​ដែល​គ្រប​បាំង​អើយ អញ​បាន​បំផ្លាញ​ឯង​ចេញ​ពី​កណ្តាល​ថ្ម​ភ្លឺ​ចាំង​នោះ​ទៅ


ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សំរាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី នឹង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ


ហើយ​គេ​បាច​ធូលី​ដី​ទៅ​លើ​ក្បាល​ខ្លួន​គេ ទាំង​ស្រែក​ឡើង ដោយ​យំ​ទួញ ហើយ​សោក​សង្រេង​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ ដែល​អស់​ពួក​អ្នក​មាន​នាវា​ដើរ​សមុទ្រ​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​ប្រសើរ​រុងរឿង​របស់​វា ពី​ព្រោះ​វា​ត្រូវ​ចោល​ស្ងាត់​ទៅ ក្នុង​ខណ​តែ​១​ម៉ោង។


ពី​ព្រោះ​គ្រប់​ទាំង​សាសន៍​បាន​ផឹក​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​កំផិត​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ជំនួញ​នៅ​ផែនដី​បាន​ត្រឡប់​ជា​មាន​ឡើង ដោយ​អំណាច​នៃ​ការ​ហ៊ឺ‌ហារ​របស់​វា​ដែរ។