ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ។
អេសេគាល 27:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងទ្រព្យសម្បត្តិ នឹងរបស់លក់ដូរ ហើយទំនិញរបស់ឯង ព្រមទាំងពួកជើងឈ្នួល ពួកនាយសំពៅ ពួកបិទពរ នឹងពួកអ្នកលក់ដូរទំនិញរបស់ឯង ហើយពួកទាហានដែលនៅក្នុងឯង នឹងបណ្តាជនទាំងប៉ុន្មានដែលនៅកណ្តាលឯង គេនឹងត្រូវលិចលង់នៅផ្ទៃសមុទ្រ ក្នុងថ្ងៃដែលឯងត្រូវអន្តរាយនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងទ្រព្យសម្បត្តិ និងរបស់លក់ដូរ ហើយទំនិញរបស់អ្នក ព្រមទាំងពួកជើងឈ្នួល ពួកនាយសំពៅ ពួកបិទពរ និងពួកអ្នកលក់ដូរទំនិញរបស់អ្នក ហើយពួកទាហានដែលនៅក្នុងអ្នក និងបណ្ដាជនទាំងប៉ុន្មានដែលនៅកណ្ដាលអ្នក គេនឹងត្រូវលិចលង់នៅផ្ទៃសមុទ្រ ក្នុងថ្ងៃដែលអ្នកត្រូវអន្តរាយនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្រព្យសម្បត្តិ ទំនិញ និងអីវ៉ាន់របស់អ្នក ព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅ អ្នកជួសជុលសំពៅ អ្នកលក់ដូរ និងទាហានចម្បាំងដែលនៅជាមួយអ្នក គឺនៅថ្ងៃដែលអ្នកវិនាស មនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នក ក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។ អាល់គីតាប ទ្រព្យសម្បត្តិ ទំនិញ និងឥវ៉ាន់របស់អ្នក ព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅ អ្នកជួសជុលសំពៅ អ្នកលក់ដូរ និងទាហានចំបាំងដែលនៅជាមួយអ្នក គឺនៅថ្ងៃដែលអ្នកវិនាស មនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នក ក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។ |
ឯទ្រព្យសម្បត្តិ គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ តែសេចក្ដីសុចរិត នឹងជួយឲ្យរួចពីស្លាប់វិញ។
អស់ទាំងស្តេចក្រុងទីរ៉ុស ស្តេចក្រុងស៊ីដូន នឹងស្តេចទាំងប៉ុន្មានដែលនៅកោះខាងនាយសមុទ្រ
លុះដល់ថ្ងៃដើមខែនោះ ក្នុងឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
គេនឹងរឹបជាន់យកទ្រព្យសម្បត្តិរបស់ឯង ហើយជញ្ជែងយកទំនិញទាំងប៉ុន្មានផង គេនឹងបំបែករំលំកំផែង ហើយបំផ្លាញអស់ទាំងផ្ទះ ជាទីរីករាយរបស់ឯង គេនឹងចាក់អស់ទាំងថ្ម នឹងឈើ ហើយធូលីដីរបស់ឯងទៅក្នុងទឹក
អញនឹងធ្វើឲ្យឯងទៅជាថ្មដារលីង ឯងនឹងបានជាកន្លែងសំរាប់ហាលអួន នឹងគ្មានអ្នកណាសង់ឡើងវិញ នៅជាដរាបតទៅ ដ្បិតគឺអញនេះ ជាព្រះយេហូវ៉ា បានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អញនឹងតាំងឯងជាសេចក្ដីស្ញែងខ្លាច ហើយឲ្យលែងមានទៀត នោះទោះបើគេស្វែងរកឯងក៏ដោយ គង់តែមិនដែលប្រទះឃើញទៀតឡើយ នេះជាព្រះបន្ទូលនៃអម្ចាស់យេហូវ៉ា។
ពួកស្រុកតើស៊ីស ជាអ្នកលក់ដូរនឹងឯង ដោយព្រោះឯងមានទ្រព្យសម្បត្តិគ្រប់មុខជាបរិបូរ គេដូរប្រាក់ដែក ស៊ីវិឡាត នឹងសំណឲ្យបានទំនិញពីឯង
ពួកឈ្នួញពីស្រុកសេបា ហើយពីស្រុករ៉ាម៉ា ជាអ្នកជួញប្រែនឹងឯង គេបានយកគ្រឿងម្ហូបយ៉ាងវិសេស ថ្មមានដំឡៃគ្រប់មុខ នឹងមាស ដូរនឹងទំនិញរបស់ឯង
ពួកទាំងនេះបានយកទំនិញយ៉ាងល្អ វេចដោយសំពត់ពណ៌ខៀវហើយប៉ាក់ នឹងសំលៀកបំពាក់មានដំឡៃដាក់ចុះក្នុងហឹបធ្វើពីឈើតាត្រៅ ហើយចងដោយខ្សែ មកលក់ដូរនឹងឯង
ពួកអ្នកចែវរបស់ឯង គេបាននាំឯងទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យឯងបែកធ្លាយ នៅកណ្តាលសមុទ្រ
នៅគ្រាដែលឯងត្រូវសមុទ្របំបែកទំលាយនៅទីជំរៅទឹក នោះទំនិញឯង ហើយពួកឯងទាំងប៉ុន្មានបានធ្លាក់ទៅនៅកណ្តាលឯងផង
គេនឹងទំលាក់ឯងទៅក្នុងជង្ហុកធំ ហើយឯងនឹងត្រូវស្លាប់ដូចជាពួកអ្នកដែលត្រូវគេចាក់សំឡាប់ នៅកណ្តាលសមុទ្រ
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងទីរ៉ុស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ដល់សាសន៍អេដំម ឥតនឹកចាំសេចក្ដីសញ្ញាជាបងប្អូននឹងគ្នាសោះ
ក្រុងទីរ៉ុសបានធ្វើទីមាំមួនសំរាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី នឹងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ