ឯយ៉ូអាប់លោកកំពុងតែច្បាំងនឹងក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ក៏វាយចាប់យកក្រុងហ្លួងបាន
អេសេគាល 25:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសំរាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសំរាប់ឲ្យហ្វូងចៀមដេកនៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសម្រាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសម្រាប់ឲ្យហ្វូងចៀមដេកនៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យក្រុងរ៉ាបាត ក្លាយទៅជាវាលស្មៅសម្រាប់អូដ្ឋរបស់ពួកគេ ស្រុកអាំម៉ូននឹងទៅជាក្រោលហ្វូងចៀមរបស់ពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ អាល់គីតាប យើងនឹងធ្វើឲ្យក្រុងរ៉ាបាត ក្លាយទៅជាវាលស្មៅសម្រាប់អូដ្ឋរបស់ពួកគេ ស្រុកអាំម៉ូននឹងទៅជាក្រោលហ្វូងចៀមរបស់ពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។ |
ឯយ៉ូអាប់លោកកំពុងតែច្បាំងនឹងក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ក៏វាយចាប់យកក្រុងហ្លួងបាន
ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែ១អង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។
មនុស្សទាំងឡាយ រត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអ៊ើរហើយ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅ ឥតមានអ្នកណាបង្អើលវាឡើយ
ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់នឹងត្រូវចោលទទេ ឯបន្ទាយ នឹងប៉មចាំយាម នោះនឹងបានសំរាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសំរាប់ហ្វូងសត្វ។
ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ទ្រង់ជាព្រះយេហូវ៉ា គឺទ្រង់តែ១ព្រះអង្គទេ។
ហេតុនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងធ្វើឲ្យឮសំរែកប្រាប់ពីចំបាំង នៅក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ហើយទីក្រុងនោះនឹងទៅជាគំនរបំណែកនៅស្ងាត់ច្រៀប ហើយតំបន់នៅជុំវិញទាំងប៉ុន្មាន នឹងត្រូវដុតចោលទៅ គ្រានោះសាសន៍អ៊ីស្រាអែលនឹងបានមរដក ដែលពួកកូនចៅអាំម៉ូនបានយកជារបស់ផងគេនោះមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ចូរឯងដំរូវឲ្យមានផ្លូវ១ សំរាប់ឲ្យដាវបានទៅដល់ក្រុងរ៉ាបាតនៃពួកកូនចៅអាំម៉ូន នឹង១ទៀតចូលទៅក្រុងស្រុកយូដា ដល់ក្រុងយេរូសាឡិម ជាទីក្រុងមាំមួន
ឯឯង ឱចៅហ្វាយដ៏សៅហ្មង ហើយកំណាច របស់អ៊ីស្រាអែល ដែលថ្ងៃឯងបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុតអើយ
ចូរឲ្យស៊កដាវទៅក្នុងស្រោមវិញ អញនឹងវិនិច្ឆ័យឯង នៅត្រង់កន្លែងដែលបានបង្កើតឯងមក គឺនៅក្នុងស្រុកកំណើតរបស់ឯង
អេសេគាលនឹងធ្វើជាទីសំគាល់ ដល់ឯងរាល់គ្នាយ៉ាងនោះឯង ឯងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងការដែលគាត់បានធ្វើនោះដែរ កាលណាការនេះកើតមក នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ដោយព្រោះស្រុកម៉ូអាប់ នឹងស្រុកសៀរពោលថា មើល ពួកវង្សយូដាគេក៏ដូចជាអស់ទាំងសាសន៍ដែរ
ឯកូនស្រីទាំងប៉ុន្មានរបស់វាដែលនៅឯចំការនឹងត្រូវស្លាប់ដោយដាវ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ដូច្នេះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលអញបានបង្កាត់ភ្លើងនៅក្នុងស្រុកអេស៊ីព្ទ ហើយអស់អ្នកជំនួយរបស់វាបានត្រូវបំផ្លាញទៅ
អញនឹងធ្វើឲ្យឯងនៅស្ងាត់ច្រៀបជានិច្ចតទៅ ទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងគ្មានមនុស្សណានៅទៀតឡើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
អញនឹងដំកើងខ្លួនអញ ហើយតាំងខ្លួនអញជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើនស្គាល់អញចំពោះភ្នែកផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
នោះស្រុកតាមឆ្នេរសមុទ្រនឹងបានជាទីសំរាប់ឃ្វាលសត្វ មានទាំងទីលំនៅសំរាប់ពួកអ្នកគង្វាល នឹងក្រោលសំរាប់ហ្វូងចៀមដែរ
(មានតែអុកជាស្តេចស្រុកបាសានទេ ដែលសល់ពីពួកមនុស្សគួរស្ញែងខ្លាចនោះ មើល គ្រែរបស់ទ្រង់បានធ្វើពីដែក ឃើញមាននៅក្រុងរ៉ាបាតរបស់ផងពួកកូនចៅអាំម៉ូន គ្រែនោះមានបណ្តោយ៩ហត្ថ ហើយទទឹង៤ហត្ថ តាមហត្ថរបស់មនុស្ស)។