ឱស្រីសំផឹងដែលគេភ្លេចអើយ ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង ហើយលេងភ្លេងយ៉ាងពីរោះចុះ ព្រមទាំងច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីឯងឡើងវិញ
អេសេគាល 25:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ពួកកូនចៅនៅស្រុកខាងកើត ដើម្បីឲ្យគេបានទៅទាស់នឹងពួកកូនចៅអាំម៉ូន ហើយអញនឹងឲ្យស្រុកនោះដល់គេ ទុកជាកេរ្តិ៍អាករ ដើម្បីនឹងបំបាត់សេចក្ដីនឹកចាំពីពួកកូនចៅអាំម៉ូន ពីកណ្តាលអស់ទាំងសាសន៍ទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ពួកកូនចៅនៅស្រុកខាងកើត ដើម្បីឲ្យគេបានទៅទាស់នឹងពួកកូនចៅអាំម៉ូន ហើយយើងនឹងឲ្យស្រុកនោះដល់គេ ទុកជាកេរអាករ ដើម្បីកុំឲ្យគេនឹកចាំពួកកូនចៅអាំម៉ូន ក្នុងចំណោមជាតិសាសន៍ទាំងឡាយទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធពីទិសខាងកើត ដែលបានវាយជនជាតិអាំម៉ូន ក៏មករឹបអូសយកស្រុកនេះដែរ។ យើងនឹងប្រគល់ស្រុកនេះឲ្យពួកគេកាន់កាប់ រហូតដល់លែងមាននរណានឹកនាដល់ជនជាតិនេះ ក្នុងចំណោមប្រជាជាតិទាំងឡាយទៀត។ អាល់គីតាប កុលសម្ព័ន្ធពីទិសខាងកើត ដែលបានវាយជនជាតិអាំម៉ូន ក៏មករឹបអូសយកស្រុកនេះដែរ។ យើងនឹងប្រគល់ស្រុកនេះឲ្យពួកគេកាន់កាប់ រហូតដល់លែងមាននរណានឹកនាដល់ជនជាតិនេះ ក្នុងចំណោមប្រជាជាតិទាំងឡាយទៀត។ |
ឱស្រីសំផឹងដែលគេភ្លេចអើយ ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង ហើយលេងភ្លេងយ៉ាងពីរោះចុះ ព្រមទាំងច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីឯងឡើងវិញ
ឯងនឹងត្រូវទុកជាឱសសំរាប់ភ្លើង ឈាមរបស់ឯងនឹងខ្ចាយនៅកណ្តាលស្រុក ឥតមានអ្នកណានឹកចាំពីឯងទៀតឡើយ ដ្បិតអញ គឺព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។
អញនឹងសំរេចតាមសេចក្ដីយុត្តិធម៌ ដល់សាសន៍ម៉ូអាប់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ហេតុនោះ មើល អញនឹងប្រគល់ឯងដល់ពួកកូនចៅស្រុកខាងកើតទុកជាកេរ្តិ៍អាករ គេនឹងតាំងបន្ទាយ ហើយធ្វើទីលំនៅរបស់គេនៅក្នុងឯង គេនឹងស៊ីផល ហើយផឹកទឹកដោះសត្វរបស់ឯង
ហេតុនោះមើល អញបានលូកដៃទៅលើឯងហើយ អញនឹងប្រគល់ឯងទៅសំរាប់ជារបឹបដល់សាសន៍ដទៃ អញនឹងកាត់ឯងចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យឯងវិនាសបាត់ពីអស់ទាំងប្រទេសទៅ អញនឹងបំផ្លាញឯងបង់ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។