នៅថ្ងៃនោះឯង គេបានអានមើលក្នុងគម្ពីរលោកម៉ូសេ នៅចំពោះបណ្តាជន ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន នឹងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះឡើយ
អេសេគាល 25:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ |
នៅថ្ងៃនោះឯង គេបានអានមើលក្នុងគម្ពីរលោកម៉ូសេ នៅចំពោះបណ្តាជន ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកសាសន៍អាំម៉ូន នឹងពួកសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះឡើយ
ព្រះយេហូវ៉ា ទ្រង់មានបន្ទូល ទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា ឯពួកអ្នកដែលពាល់ប៉ះដល់មរដកដែលអញបានចែកដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់អញឲ្យគ្រងបាន នោះមើល អញនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្តាលគេដែរ
លំដាប់នោះ ត្រូវផ្ញើទៅថ្វាយដល់ស្តេចសាសន៍អេដំម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស នឹងស្តេចក្រុងស៊ីដូន ដោយដៃពួកទូតដែលមកដល់ក្រុងយេរូសាឡិម ដើម្បីគាល់សេដេគា ជាស្តេចយូដា
ពីពួកកូនចៅអាំម៉ូន។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬអី តើគ្មានអ្នកណានឹងគ្រងមរដកទេឬ ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមរដក ហើយពួកវានឹងអាស្រ័យនៅ ក្នុងទីក្រុងនៃស្រុកនោះដូច្នេះ
គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្ដីលំបាករបស់ខ្ញុំម្ចាស់ ហើយគេសប្បាយចិត្ត ដោយព្រោះទ្រង់បានធ្វើយ៉ាងនេះ ឯទ្រង់ៗនឹងឲ្យថ្ងៃដែលទ្រង់បានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ
នៅថ្ងៃនោះ មាត់ឯងនឹងបើកឡើងដល់អ្នកដែលរត់រួច ឯងនឹងអាចនិយាយបាន មិននៅគទៀតឡើយ គឺយ៉ាងនោះ ដែលឯងនឹងធ្វើជាទីសំគាល់ដល់គេ ហើយគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
គេក៏នឹងនៅក្នុងស្រុកនោះដោយសុខសាន្ត អើ គេនឹងសង់ផ្ទះ ព្រមទាំងដាំដំណាំទំពាំងបាយជូរ នឹងអាស្រ័យនៅដោយសុខសាន្តផង ក្នុងកាលដែលអញសំរេចសេចក្ដីយុត្តិធម៌ដល់ពួកអ្នកនៅជុំវិញ ដែលបានប្រព្រឹត្តនឹងគេដោយសេចក្ដីមើលងាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេពិត។
អេដំមក៏នៅទីនោះ ព្រមទាំងពួកស្តេចនឹងពួកចៅហ្វាយវាផង ជាពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយនឹងពួកអ្នក ដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយនឹងពួក ដែលមិនទទួលកាត់ស្បែក ហើយជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា អញបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញឯង គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។
ស្រុកអេស៊ីព្ទនឹងត្រូវស្ងាត់ច្រៀប ហើយស្រុកអេដំមនឹងទៅជាទីរហោស្ថាន ដោយព្រោះការច្រឡោតដែលបានធ្វើដល់ពួកកូនចៅយូដា ដ្បិតគេបានកំចាយឈាមឥតទោសនៅក្នុងស្រុកគេ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទំងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំស្រុករបស់ខ្លួនឲ្យធំឡើង
អញបានឮពាក្យដំនៀលរបស់សាសន៍ម៉ូអាប់ នឹងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀលដល់រាស្ត្រអញ ហើយបានដំកើងខ្លួនគេទាស់នឹងព្រំស្រុករបស់រាស្ត្រអញផង
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ស្បថថា ដូចជាអញរស់នៅ ពិតប្រាកដជាស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុំម ហើយពួកកូនចៅអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាទីមានសុទ្ធតែដើមកន្ទេចអាល នឹងអណ្តូងអំបិល ជាទីខូចបង់នៅជានិច្ច ឯសំណល់នៃរាស្ត្រអញ នឹងប្លន់គេ ហើយសំណល់នៃនគរអញ នឹងចាប់យកគេជាមរដក