ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ ហើយប្រកាសប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ នឹងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ
អេសេគាល 23:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងខ្ញុំទៀតថា កូនមនុស្សអើយ តើឯងចង់ជំនុំជំរះអូហូឡា នឹងអូហូលីបាឬអី បើដូច្នេះ ចូររំឭកឲ្យនាងដឹងពីអំពើគួរស្អប់ខ្ពើមរបស់នាងចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងខ្ញុំទៀតថា៖ «កូនមនុស្សអើយ តើអ្នកចង់ជំនុំជម្រះអូហូឡា និងអូហូលីបាឬ? បើដូច្នេះ ចូររំឭកឲ្យនាងដឹងពីអំពើគួរស្អប់ខ្ពើមរបស់នាងចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោសអូហូឡា និងអូហូលីបាទៅ! ចូររៀបរាប់ឲ្យនាងទាំងពីរស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួន អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោសអូហូឡា និងអូហូលីបាទៅ! ចូររៀបរាប់ឲ្យនាងទាំងពីរស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួន |
ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ ហើយប្រកាសប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ នឹងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ
មើល នៅថ្ងៃនេះ អញតាំងឯងលើអស់ទាំងសាសន៍ នឹងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទំលាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង។
ដូច្នេះ កុំឲ្យអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យឡើងសំឡេងអំពាវនាវ ឬអង្វរឲ្យគេដែរ ដ្បិតនៅគ្រាដែលគេអំពាវនាវដល់អញ ដោយកើតមានសេចក្ដីវេទនា នោះអញមិនព្រមស្តាប់គេទេ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា កុំឲ្យអធិស្ឋានសូមសេចក្ដីល្អឲ្យជនជាតិនេះឡើយ
ពួកហោរារបស់នាងបានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញសេចក្ដីទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត នឹងសេចក្ដីដែលបណ្តាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ
កូនមនុស្សអើយ ឯងចង់ជំនុំជំរះគេឬ តើចង់ជំនុំជំរះគេឬទេ ចូរឲ្យគេដឹងពីអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកឰយុកោគេ
ឯឯង កូនមនុស្សអើយ តើឯងចង់ជំនុំជំរះឬ តើចង់ជំនុំជំរះទីក្រុង ដែលតែងតែកំចាយឈាមឬអី ដូច្នេះ ចូរធ្វើឲ្យវាស្គាល់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់វាចុះ
ឯនាងទាំង២នោះ បងឈ្មោះថា អូហូឡា ហើយប្អូនឈ្មោះអូហូលីបា គេក៏ត្រឡប់ជារបស់ផងអញ ហើយបង្កើតបានកូនប្រុស នឹងកូនស្រី ចំណែកឈ្មោះគេ នោះអូហូឡា គឺជាក្រុងសាម៉ារី ហើយអូហូលីបា គឺជាក្រុងយេរូសាឡិម។
ចូរស្តីប្រដៅដល់ម្តាយឯង ចូរស្តីប្រដៅចុះ ដ្បិតនាងមិនមែនជាប្រពន្ធអញទេ អញក៏មិនមែនជាប្ដីនាងដែរ ត្រូវឲ្យនាងលះចោលការកំផិតពីមុខនាងចេញ ហើយការកន្លងបវេណីពីកណ្តាលទ្រូងនាងទៅ